ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ លោក បៃដិន និងលោក ពូទីន ជួបជជែកគ្នា ចំពេលតានតឹងនៅអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នឹងជជែកគ្នានៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូនេះតាមវីដេអូខល ខណៈទីក្រុងវ៉ាស៊ីនតោនឆ្លើយតបចំពោះការបង្កើនកម្លាំងយោធារបស់រុស្ស៊ីនៅព្រំដែនអ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន អ្នកស្រី Emily Horne និយាយក្នុងសេចក្តីងថ្លែងការណ៍មួយថា មេដឹកនាំកំពូលទាំងពីរនឹងពិភាក្សាលើប្រធានបទជាច្រើន ដូច្នេះកិច្ចសន្ទនាសន្តិសុខរវាងប្រទេសទាំងពីរ និងស្ថានភាពតានតឹងនៅអឺរ៉ុប។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការហៅទូរសព្ទដើម្បីជួបគ្នារវាងមេដឹកនាំទាំងពីរគ្រោងធ្វើយប់ថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនបានបញ្ជាក់លំអិត។
អ្នកស្រី Horne ឲ្យដឹងថា លោក បៃដិន បានជជែកជាមួយមេដឹកនាំទូទាំងតំបន់អឺរ៉ុបអំពីស្ថានភាពនៅព្រំដែនអ៊ុយក្រែន ខណៈមន្ត្រីរដ្ឋាភិបាលលោកប្រធានាធិបតី បៃដិន បានភ្ជាប់ទំនាក់ទំនងជាមួយណាតូ សហភាពអឺរ៉ុប និងអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប។
រដ្ឋាភិបាលទីក្រុងមូស្គូបានធ្វើឲ្យប្រទេសលោកខាងលិចមានការព្រួយបារម្ភជុំវិញការដាក់ពង្រាយកម្លាំងទ័ពរាប់ពាន់នាក់នៅជិតប្រទេសអ៊ុយក្រែនក្នុងរយៈពេល២ខែកន្លងទៅនេះ បន្ទាប់ពីមានការដណ្តើមកាន់កាប់ឧបទ្វីប Crimea របស់អ៊ុយក្រែន និងការគាំទ្ររបស់ខ្លួននៃការបំបែកខ្លួនដោយប្រយុទ្ធជាមួយកម្លាំងទ័ព Kyiv នៅភាគខាងកើតអ៊ុយក្រែន។
ប្រទេសរុស្ស៊ីបានបដិសេធផែនការណាមួយដើម្បីវាយប្រហារអ៊ុយក្រែន និងនិយាយថា ខ្លួនមានសិទ្ធិដាក់កម្លាំងទ័ពទៅកាន់តំបន់ដែលជាទឹកដីរបស់ខ្លួន។
ទីក្រុងមូស្គី ដែលបានព្រួយបារម្ភពីអ្វីដែលនិយាយថាជាការដាក់អាវុធឡើងរបស់លោកខាងលិចលើអ៊ុយក្រែន បាននិយាយថា ខ្លួនចង់បានការធានាស្របច្បាប់ដែលណាតូនឹងមិនពង្រីកឆ្ពោះទៅភាគខាងកើត និងថា គ្រឿងសព្វាវុធវាយប្រហារជាក់លាក់នឹងមិនត្រូវបានដាក់ពង្រាយចូលទៅអ៊ុយក្រែន ឬប្រទេសជិតខាងឡើយ។
យោងតាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកថា សហរដ្ឋអាមេរិកមិនមានអារម្មណ៍ធូរស្បើយទេក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ មន្ត្រីអាមេរិកផ្សេងទៀតនិយាយថា ទោះជាមានរបាយការណ៍មួយកាលពីចុងសប្តាហ៍កន្លងទៅនេះថា រុស្ស៊ីនឹងដកទ័ព១ម៉ឺននាក់ពីព្រំដែនអ៊ុយក្រែន ក៏ពួកគេឃើញភស្តុតាងតិចប៉ុណ្ណោះចំពោះការអះអាងពីការដកទ័ពនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


