ព័ត៌មានអន្ដរជាតិ
ទិដ្ឋភាពកម្រឃើញ! ត្រជាក់ខ្លាំងក្រោមសូន្យអង្សា ទឹកពុះស្រោចភ្លាម កកភ្លាម
នេះគឺជាទិដ្ឋភាពដែលមនុស្សជាច្រើនកម្របានឃើញ នៅពេលទឹកពុះ បានប្រែក្លាយទៅជាកក បន្ទាប់ពីត្រូវបានស្រោចនៅក្នុងសីតុណ្ហភាព ក្រោមសូន្យអង្សាសេ។

វីដេអូដែលគេថតនៅទីក្រុង Alberta ប្រទេសកាណាដា បានបង្ហាញពីអ្នកស្រុកម្នាក់ ស្រោចទឹកក្តៅរាងជារង្វង់ឡើងលើក្បាល ដើម្បីសាកល្បងឥទ្ធិពល Mpemba កាលពីថ្ងៃទី២៧ខែធ្នូ។
ទឹកបានប្រែក្លាយទៅជាដុំទឹកកកភ្លាមៗនៅលើក្បាល។ បន្ទាប់ពីប៉ះខ្យល់ត្រជាក់ ទឹកពុះប្រែទៅជាព្រិល ហើយធ្លាក់មកដី។

ឥទ្ធិពល Mpemba គឺជាទ្រឹស្តីវិទ្យាសាស្ត្រដែលថា វត្ថុរាវក្តៅ អាចបង្កកលឿនជាងវត្ថុរាវដែលត្រជាក់។
វាត្រូវបានដាក់ឈ្មោះតាម Erasto Mpemba មកពីប្រទេស តង់ហ្សានី ដែលបានកត់សម្គាល់ឃើញថា ល្បាយការ៉េមក្តៅ បានកកលឿនជាងត្រជាក់ ក្នុងថ្នាក់រៀនធ្វើម្ហូបអំឡុងឆ្នាំ១៩៦០។

ទិដ្ឋភាពចុងក្រោយបំផុតនេះបានកើតឡើង ក្រោយពេលទីភ្នាក់ងារបរិស្ថានកាណាដា ចេញការព្រមានអំពីភាពត្រជាក់ខ្លាំងសម្រាប់ទីក្រុង Alberta បន្ទាប់ពីការផ្ទុះនៃខ្យល់នៅតំបន់អាក់ទិក បាននាំមកនូវសីតុណ្ហភាពត្រជាក់បំផុតមកដល់តំបន់នេះ។
នៅ Edmonton សីតុណ្ហភាពប្រហែល -៤០អង្សាសេ ត្រូវបានគេរំពឹងថានឹងបន្តក្នុងសប្តាហ៍នេះ ហើយនៅទីក្រុង Calgary ការព្យាករណ៍បច្ចុប្បន្នគឺថា នឹងមានសីតុណ្ហភាពប្រហែល -៤៣អង្សាសេ៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំងដល់ ០ អង្សាសេ ថែមទាំងមានព្រិលធ្លាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន