ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញ វីរុសកូវីដបំប្លែងខ្លួនថ្មី មួយប្រភេទទៀតហើយ (មានវីដេអូ)
បើយោងតាមកាសែតមួយដែលបានបង្ហោះលើគេហទំព័រ medRxiv បានឲ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនថ្មីមួយទៀតត្រូវបានគេរកឃើញនៅប្រទេសបារាំង ហើយមានការប្រែប្រួលចំនួន ៤៦ ដង និងត្រូវបានគេជឿថាងាយឆ្លង និងធន់ជាមួយវ៉ាក់សាំង ។
វីរុសបំប្លែងខ្លួនប្រភេទ B.1.640.2. ត្រូវបានរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានមន្ទីរពេទ្យសាកលវិទ្យាល័យមេឌីទែរ៉ាណេ (IHU) កាលពីថ្ងៃទី ១០ ខែធ្នូឆ្នាំមុន ។ ពួកគេបានប្រកាសនៅលើ Twitter ថា ពួកគេបានរកឃើញវីរុសបំប្លែងខ្លួនថ្មីនៅក្នុងអ្នកជំងឺមកពីតំបន់ Forcalquier ក្នុងទីក្រុង Alpes-de-Haute-Provence ។
លោកសាស្ត្រាចារ្យ Philippe Colson ដែលជាប្រធាននាយកដ្ឋានរបស់សាកលវិទ្យាល័យ IHU ដែលបានរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះបានសរសេរថា “យើងពិតជាមានករណីជាច្រើននៃវីរុសបំប្លែងខ្លួនថ្មីនេះមែននៅក្នុងតំបន់ភូមិសាស្ត្រ Marseilles ហើយយើងបានដាក់ឈ្មោះវាថា “វីរុសបំប្លែងខ្លួន IHU” ។
ការធ្វើតេស្តបានបង្ហាញថា វីរុសកូវីដបំប្លែងខ្លួនថ្មីនេះនាំឲ្យមានការបំប្លែងទៅជាប្រភេទ E484K ដែលវាត្រូវបានគេជឿថាមានភាពធន់នឹងវ៉ាក់សាំង ហើយនឹងវិវត្តទៅជាប្រភេទ N501Y ដែលត្រូវបានរកឃើញដំបូងនៅក្នុងវីរុសបំប្លែងខ្លួន Alpha ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះវីរុសបំប្លែងខ្លួនប្រភេទ B.1.640.2. មិនទាន់ស្ថិតក្រោមការស៊ើបអង្កេតដោយអង្គការសុខភាពពិភពលោក (WHO) ឬចាត់ថ្នាក់ថាជា “វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ” នៅឡើយទេ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


