ព័ត៌មានអន្ដរជាតិ
ទីបំផុត ប្រទេសអាស៊ានចុងក្រោយគេរកឃើញ Omicron ហើយ
គណៈកម្មាធិការជាតិសម្រាប់ការពារ និងគ្រប់គ្រងជំងឺកូវីដ ១៩ បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសឡាវបានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron ហើយ ។

លោក Rattanaxay Phetsouvanh អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវបាននិយាយនៅក្នុងសេចក្តីប្រកាសពិសេសមួយកាលពីល្ងាចថ្ងៃសុក្រថា វីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញនៅក្នុងអ្នកដំណើរដែលមកដល់ជើងហោះហើរ AK7552 ពីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យ ។
ជើងហោះហើរនេះមានផ្ទុកមនុស្សចំនួន ៤២ នាក់ ហើយបន្ទាប់ពីត្រូវបានធ្វើតេស្តរកកូវីដមនុស្ស ២ នាក់មកពីគ្រួសារតែមួយបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ ។

ទន្ទឹមនោះ ពួកគេទាំងពីរនាក់ក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញដូសផងដែរ ។ ក្នុងចំណោមករណីវិជ្ជមានទាំងពីរ Omicron ត្រូវបានរកឃើញនៅក្នុងអ្នកដំណើរស្រីម្នាក់ ។
អ្នកឆ្លងបានធ្វើដំណើរពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសស្រីលង្កាដោយផ្ទេរទៅប្រទេសម៉ាឡេស៊ី មុនពេលមកដល់ប្រទេសឡាវ ។

ទន្ទឹមនឹងនេះ សណ្ឋាគារសម្រាប់ដាក់ការធ្វើចត្តាឡីស័កនៃអ្នកដំណើរផ្សេងទៀតមកពីជើងហោះហើរ AK7552 កំពុងស្នាក់នៅត្រូវបានណែនាំឲ្យធ្វើការប្រុងប្រយ័ត្នយ៉ាងតឹងរ៉ឹង ដោយធានាឲ្យបុគ្គលម្នាក់ៗស្ថិតនៅក្នុងបន្ទប់របស់ពួកគេគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួនមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ចិន បង្វែរការនាំចូល និងនាំចេញទំនិញរាប់រយប្រភេទតាមផ្លូវរថភ្លើង ចិន-ឡាវ វិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


