ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! ពេលនេះ ជំងឺផ្ដាសាយបក្សី ឆ្លងដល់មនុស្សហើយ
ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សីឆ្លងដល់មនុស្សនៅភាគនិរតីនៃប្រទេសអង់គ្លេស ខណៈអ្នកឆ្លងមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វស្លាបដែលមានមេរោគ ប៉ុន្តែមិនមានភស្តុតាងនៃការចម្លងបន្តនោះទេ ។
ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលដែលឆ្លងមេរោគបច្ចុប្បន្នមានសុខភាពល្អ និងនៅដាច់ដោយឡែកពីគេ ហើយមានហានិភ័យតិចតួចបំផុតសម្រាប់ការឆ្លងដល់សាធារណជនផ្សេងទៀត ។
UKHSA បាននិយាយថា “មនុស្សនោះបានឆ្លង បន្ទាប់ពីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងទៀងទាត់ជាមួយសត្វស្លាបដែលមានមេរោគមួយចំនួនធំ ខណៈសត្វទាំងនេះនៅក្នុង និងជុំវិញផ្ទះរបស់ពួកគេក្នុងរយៈពេលយូរ” ។
បច្ចុប្បន្នមេរោគដែលត្រូវបានគេកំណត់អត្តសញ្ញាណនៅចក្រភពអង់គ្លេសគឺប្រភេទ H5 ដែលមាននៅក្នុងបក្សី ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា វាជាប្រភេទ H5N1 ដូចគ្នាយ៉ាងណានោះទេ ដែលបាននិងកំពុងបង្កការផ្ទុះឡើង និងសម្លាប់សត្វនៅទូទាំងពិភពលោក ។
គួរបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយបក្សី គឺជាប្រភេទជំងឺផ្តាសាយដែលរីករាលដាលក្នុងចំណោមបក្សី ហើយការចម្លងពីមនុស្សទៅមនុស្សនៃជំងឺផ្តាសាយបក្សីគឺអាចធ្វើទៅបាន ប៉ុន្តែកម្រមានណាស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស