Connect with us

សុខភាព

CDC អះអា​ងថា ជំងឺ​ផ្ដាសាយ​បានឆ្លងពី​បក្សី​ទៅ​ថនិក​សត្វ និង​បារម្ភ​អាច​ឆ្លង​ទៅ​មនុស្ស

បានផុស

នៅ

កន្លងមកនេះ​ ជំងឺ​ផ្ដាសាយ​បក្សី​មានការឆ្លងតែទៅលេីសត្វបក្សីព្រៃ​ និងឆ្លងមកបក្សី​ស្រុក និងឆ្លងមកមនុស្ស​ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ​សត្វបក្សីឈឺឬស្លាប់​។ តែកន្លងមក​ និងថ្មីៗ​នេះ មានការរកឃេីញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី​ លេីប្រភេទថនិកសត្វមួយចំនួនដូចជា​ សត្វខ្លា ឆ្មា​ ឆ្កែ​ គោ​ សេះ​ ជ្រូក​​ជាដើម។ នេះបើតាម​នាយកដ្ឋាន​ប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា​ (CDC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិទ្យាសាស្ត្រមួយចំនួន​ មានការព្រួយបារម្មពីការអាចងាយឆ្លងពី​ថនិកសត្វមកមនុស្ស​ និងពីមនុស្សទៅមនុស្ស​ និងឈានទៅរកការរាត្បាត​និងរាតត្បាតសកល​ជាថ្មី។

​យ៉ាងណាមិញ បើតាម​នាយកដ្ឋាន​ប្រយុទ្ធជំងឺឆ្លងកម្ពុជា ផ្អែក​តាមការវាយតំលៃកំរិតហានិភ័យរបស់អង្គការសុខភាពពិភពលោក​ (WHO) ​មេរោគ​ជំងឺផ្តាសាយបក្សី H5N1 ហានិភ័យសុខភាពសាធារណៈជាសកល​នាពេលបច្ចុប្បន្ននេះ​ នៅមានកម្រិតទាប ខណៈពេលដែលហានិភ័យនៃការឆ្លងសម្រាប់អ្នកប៉ះពាល់ផ្ទាល់ការងារមានកម្រិតពីទាបទៅមធ្យម អាស្រ័យទៅលើវិធានការកាត់បន្ថយហានិភ័យ និងលក្ខខណ្ឌការងារ​។

ការវាយតម្លៃកត់សម្គាល់ទៀត​​ថា ការឆ្លងរវាងសត្វនិងសត្វនៅតែបន្ត និងការកើនឡើងនៃការឆ្លងទៅមនុស្សនៅតែមានជាបន្តបន្ទាប់ ប៉ុន្តែផលប៉ះពាល់សុខភាពសាធារណៈជាសកលនៅតែចាត់ទុកថាតិចតួច និងមានកំតិតទាបនៅឡេីយនៅ​ពេល​នេះ។ CDC បញ្ជាក់បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៦ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម