ព័ត៌មានអន្ដរជាតិ
WHO ប្រាប់ឲ្យប្រើថ្នាំ ២ប្រភេទ ព្យាបាល អូមីក្រុង
ក្រុមប្រឹក្សារបស់អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ឲ្យប្រើប្រាស់ថ្នាំពីរប្រភេទរបស់ក្រុមហ៊ុន Eli Lilly, និង GlaxoSmithKline និង Vir Biotechnology សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដោយនេះបានបន្ថែមជម្រើសនៃការព្យាបាល ស្របពេលវីរុសបំប្លែងខ្លួន អូមីក្រុង កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។

ទិន្នន័យរបស់ WHO បង្ហាញថា អូមីក្រុង មានសមត្ថភាពគេចផុតពីការការពារដែលផ្តល់ដោយវ៉ាក់សាំង និងការព្យាបាលជាច្រើន ហើយបច្ចុប្បន្ន វីរុសនេះបានរីករាលដាលនៅក្នុងប្រទេសចំនួន១៤៩រួចទៅហើយ។ វាវ៉ាដាច់ Delta ក្នុងនាមជាវីរុសបំប្លែងថ្មីលេចធ្លោខ្លាំងបំផុត នៅក្នុងប្រទេសជាច្រើន ដោយបង្ខំឲ្យរដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រនានា ពង្រឹងការការពារជាមួយនឹងការធ្វើតេស្ត ការចាក់វ៉ាក់សាំង និងការព្យាបាល។
កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមករា ក្រុមរបស់ WHO បានផ្តល់អនុសាសន៍យ៉ាងមុតមាំឲ្យប្រើថ្នាំ Baricitinib របស់ក្រុមហ៊ុន Lilly ដែលលក់លើទីផ្សារក្រោមម៉ាកយីហោ Olumiant ផ្សំជាមួយថ្នាំ Corticosteroid សម្រាប់ការព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរ ហើយអនុម័តការព្យាបាលដោយប្រើថ្នាំអង់ទីគ័ររបស់ក្រុមហ៊ុន GSK-Vir សម្រាប់អ្នកជំងឺដែលមិនធ្ងន់ធ្ងរ ប៉ុន្តែមានហានិភ័យខ្ពស់ក្នុងការចូលមន្ទីរពេទ្យ។ .

រហូតមកដល់ពេលនេះ ការព្យាបាលដោយប្រើថ្នាំអង់ទីគ័រ monoclonal របស់ក្រុមហ៊ុន GSK-Vir គឺជាវិធីតែមួយគត់ដែលបានបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍។
គោលការណ៍ណែនាំរបស់ WHO ដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស ក៏បានកត់សម្គាល់ផងដែរថា ភ័ស្តុតាងបង្ហាញថា ថ្នាំ Baricitinib បានធ្វើឲ្យប្រសើរឡើងនូវអត្រារស់រានមានជីវិត និងកាត់បន្ថយតម្រូវការដាក់ឧបករណ៍ជំនួយខ្យល់ដកដង្ហើម ហើយមិនសង្កេតឃើញមានការកើនឡើងនូវផលប៉ះពាល់អ្វីនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ UNICEF៖ ការបិទសាលារៀន ត្រូវតែជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធជាមួយ អូមីក្រុង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


