ព័ត៌មានអន្ដរជាតិ
អាមេរិក និងរុស្ស៊ីឯកភាពបន្តពិភាក្សាហើយ ក្រោយជួបគ្នាម្សិលមិញ
មន្ត្រីការទូតកំពូលរបស់រុស្ស៊ី និងសហរដ្ឋអាមេរិកមិនបានទម្លាយឲ្យដឹងច្រើនអំពីកិច្ចពិភាក្សារបស់ពួកគេជុំវិញបញ្ហានៅអ៊ុយក្រែនកាលពីថ្ងៃសុក្រទេ ប៉ុន្តែបានយល់ព្រមបន្តពិភាក្សាដើម្បីព្យាយាមដោះស្រាយវិបត្តិដែលធ្វើឲ្យមានការភ័យខ្លាចនៃជម្លោះយោធា។
បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានព្រមានពីការឆ្លើយតបរហ័ស និងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ក្រោយពេលដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅព្រំដែនរបស់ខ្លួន ហើយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ទីក្រុងមូស្គូនៅតែកំពុងរង់ចាំការឆ្លើយតបជាលាយល័ក្ខអក្សរអំពីការទាមទារសម្រាប់ការធានាសន្តិសុខ។
ប៉ុន្តែភាគីទាំងពីរបាននិយាយថា ពួកគេបើកចំហរចំពោះកិច្ចពិភាក្សាបន្ថែមទៀត ហើយលោក Blinken បានមើលឃើញពីមូលដ្ឋានដើម្បីក្តីសង្ឃឹមថា កង្វល់សន្តិសុខទៅវិញទៅមកអាចត្រូវបានដោះស្រាយ។
លោក Blinken បាននិយាយថា ៖«ផ្អែកលើកិច្ចសន្ទនាដែលយើងបានធ្វើជាការសន្ទនាទូលំទូលាយទៅលើសប្តាហ៍មុន និងថ្ងៃនេះ នៅទីក្រុងហ្សឺណែវខ្ញុំគិតថា មានមូលដ្ឋានសម្រាប់ និងអត្ថន័យដើម្បីដោះស្រាយពីកង្វល់ទៅវិញទៅមកមួយចំនួនដែលយើងមានអំពីសន្តិសុខ»។
លោកបានចាត់ទុកកិច្ចសន្ទនាថា«ស្មោះត្រង់ និងសំខាន់» ហើយប្រាប់អ្នកកាសែតថា រុស្ស៊ីឥឡូវនេះបានប្រឈមនឹងជម្រើស។
លោក Blinken មានប្រសាសន៍ថា ៖«វាអាចជ្រើសរើសផ្លូវនៃការទូតដែលអាចនាំទៅរកសន្តិភាព និងសន្តិសុខ ឬផ្លូវទៅរកសង្គ្រាមនឹងទទួលរងផលធ្ងន់ធ្ងរ និងការថ្កោលទោសអន្តរជាតិ»។ លោកបានបន្ថែមថា ការទូតជាជម្រើសល្អ។
លោកបានបន្តថា ៖«យើងឃើញច្បាស់ហើយ បើកម្លាំងរុស្ស៊ីណាមួយឆ្លងបន្ទាត់ព្រំដែនអ៊ុយក្រែន នោះគឺជាការឈ្លានពានថ្មី។ វានឹងឆ្លើយតបរហ័ស ធ្ងន់ធ្ងរ និងរួបរួមពីសហរដ្ឋអាមេរិក និងដៃគូ ព្រមទាំងសម្ព័ន្ធមិត្តរបស់យើង»។
លោក Lavrov បាននិយាយថា បាល់ស្ថិតនៅក្នុងកន្ត្រក់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ រៀបរាប់ពីកិច្ចប្រជុំថាបើកចំហរ និងមានសារសំខាន់ លោកបាននិយាយថា ទីក្រុងមូស្គូនឹងយល់ថាតើកិច្ចពិភាក្សាបានដើរលើផ្លូវត្រូវឬអត់ ដរាបណាខ្លួនទទួលបានការឆ្លើយតបជាលាយល័ក្ខអក្សរចំពោះការទាមទារសន្តិសុខដ៏ធំធេងពីសហរដ្ឋអាមេរិក។
លោក Lavrov មានប្រសាសន៍ថា ៖«យើងខ្ញុំមិនអាចប្រាប់ថា តើយើងស្ថិតនៅផ្លូវត្រូវឬខុសទេ។ យើងខ្ញុំនឹងយល់ចំណុចនេះនៅពេលយើងខ្ញុំទទួលបានការឆ្លើយពីអាមេរិកជាឯកសារចំពោះចំណុចទាំងអស់ដែលជាការស្នើសុំរបស់យើងខ្ញុំ»។
ការទាមទាររបស់រុស្ស៊ីរាប់បញ្ចូលទាំងការបញ្ឈប់ការពង្រីកកម្លាំងរបស់ណាតូទៅភាគខាងកើត និងការសន្យាដែលអ៊ុយក្រែននឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយសម្ព័ន្ធភាពយោធារបស់ប្រទេសលោកខាងលិច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


