ព័ត៌មានអន្ដរជាតិ
រត់ជាន់គ្នាស្លាប់មនុស្សច្រើននាក់ ពេលអ្នកគាំទ្រប្រជ្រៀតគ្នាចូលមើលការប្រកួត AFCON
មនុស្សចំនួន៦នាក់ត្រូវបានគេរាយការណ៍ថា ស្លាប់និងរាប់សិបនាក់រងរបួសក្នុងការរត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានដែលរៀបចំការប្រកួតពានរង្វាន់ Africa Cup of Nations (AFCON) ក្នុងប្រទេសកាមេរូន។
វីដេអូខ្លីប បានបង្ហាញពីអ្នកគាំទ្រកីឡាបាល់ទាត់ ប្រជ្រៀតគ្នាចូលទៅក្នុងកីឡដ្ឋាន Paul Biya នៅសង្កាត់មួយនៃរដ្ឋធានី Yaounde។

លោក Naseri Paul Biya អភិបាលនៃតំបន់កណ្តាលរបស់ប្រទេស កាមេរូន បាននិយាយថា ប្រហែលជាមានអ្នកស្លាប់ និងរបួសច្រើនជាងនេះ ខណៈអ្នករបួសមួយចំនួន គ្មានសង្ឃឹមរស់។
ស្របពេលជាមួយគ្នានោះដែរ របាយការណ៍មួយទៀតបានឲ្យដឹងថា កុមារមួយចំនួនត្រូវសន្លប់។

កីឡដ្ឋាននេះមានសមត្ថភាពផ្ទុកមនុស្សបាន ៦ម៉ឺននាក់ ប៉ុន្តែដោយសារតែការរឹតបន្តឹងការពារកូវីដ កីឡដ្ឋាននេះត្រូវបានគេកំណត់មិនឲ្យដាក់មនុស្សលើស៨០%ទេ។
មន្ត្រីការប្រកួតបានអះអាងថា មានមនុស្សប្រហែល ៥ម៉ឺននាក់ ព្យាយាមចូលទៅក្នុងកីឡដ្ឋាន។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក ហៅកាត់ CAF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងស៊ើបអង្កេតរឿងនេះ ហើយព្យាយាមដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង។
គួរបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាង កាមេរូន និង កូម័រ នៅតែធ្វើឡើង បើទោះបីជាមានឧបទ្ទវហេតុនេះក៏ដោយ និងបានបញ្ចប់ដោយលទ្ធផលម្ចាស់ផ្ទះឈ្នះក្នុងលទ្ធផល ២-១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទស្សនាវីដេអូ ប្រជាជនអាហ្វហ្គានីស្ថាន រត់ជាន់គ្នាស្លាប់នៅច្រកព្រំដែន ពេលសម្រុកចេញពីប្រទេស
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


