ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ុយក្រែន ព្រមព្រៀងបន្តបទឈប់បាញ់ “ដោយគ្មានលក្ខខណ្ឌ”
អ្នកចរចារុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នាបន្តឃ្លាំមើលបទឈប់បាញ់ជាអចិន្ត្រៃយ៍ “ដោយគ្មានលក្ខខណ្ឌ” នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចារយៈពេលជាច្រើនម៉ោងនៅទីក្រុងប៉ារីសកាលពីថ្ងៃពុធ ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយនៅឯវិមាន Elysee ដែលជាការសន្ទនា ៤ ផ្លូវរវាងអ្នកតំណាងមកពីអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំង ដែលបាននិងកំពុងព្យាយាមស្វែងរកសន្តិភាពនៅភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤ ។
ភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងការបង្កើតកងទ័ពរុស្ស៊ីដ៏ធំមួយនៅជិតព្រំដែនរួមគ្នានៃអតីតសាធារណរដ្ឋសូវៀតទាំងពីរ ដែលជំរុញឲ្យមានការភ័យខ្លាចថា រុស្ស៊ីអាចចាប់ផ្តើមមានសកម្មភាពយោធាលើអ៊ុយក្រែន ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃពុធ ប្រធានអ្នកចរចារបស់ទីក្រុងម៉ូស្គូ លោក Dmitry Kozak បាននិយាយថា បទឈប់បាញ់ត្រូវតែបន្តឃ្លាំមើល “ដោយគ្មានលក្ខខណ្ឌ” ប៉ុន្តែបញ្ហាជាច្រើនទៀតនៅភាគខាងកើតអ៊ុយក្រែននៅតែមិនទាន់ដោះស្រាយបាន ។
ចំណែកអ្នកចរចាអ៊ុយក្រែនលោក Andriy Yermak បាននិយាយថា ភាគីទាំងអស់គាំទ្របទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចក្នុងការចរចារគ្រប់ពេលដើម្បីការពារសង្រ្គាម និងកាត់បន្ថយភាពតានតឹងជុំវិញព្រំដែន ។
ទន្ទឹមនោះ មន្ត្រីលោកខាងលិចក៏កំពុងបន្តជំរុញឲ្យមានដំណោះស្រាយការទូតចំពោះភាពតានតឹងនេះតាមរយៈការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងទីក្រុង Minsk ជាពិធីសារបទឈប់បាញ់ដែលបានចុះហត្ថលេខាដោយអ៊ុយក្រែន និងរុស្ស៊ីក្នុងឆ្នាំ ២០១៥ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


