ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាកជាប្រទេសអឺរ៉ុបទី១លែងពាក់ម៉ាស់ រស់នៅធម្មតាវិញហើយ
ប្រទេសដាណឺម៉ាកបាននិយាយលាម៉ាស និងបំរាមនានាកាលពីថ្ងៃអង្គារ៍ម្សិលមិញដើម្បីក្លាយជាប្រទេសអឺរ៉ុបទី១បញ្ចប់បំរាមកូវីដ បើទោះជាចំនួនឆ្លងដោយវីរុសបំប្លែងខ្លួន Omicron នៅរាតត្បាតក៏ដោយ។
បំរាមតិចតួចប៉ុណ្ណោះបន្តមាននៅព្រំដែនដែលសម្រាប់អ្នកអត់ចាក់វ៉ាក់សាំងចូលប្រទេសដាណឺម៉ាកដែលមកពីប្រទេសមិនមែនតំបន់ Schengen។
បន្ទាប់ពីព្យាយាមលើកបំរាមលើកទី១ចន្លោះខែកញ្ញា និងវិច្ឆិកា ជាថ្មីម្តងទៀត ដាណឺម៉ាក បានបន្ធូរបន្ថយ និងកំណត់ម៉ោងបើកក្លឹបកម្សាន្ត និងភោជនីយដ្ឋាន។
នារីឈ្មោះ Natalia Chechetkina អ្នកទទួលភ្ញៀវនៅទីក្រុង Copenhagen បាននិយាយថា ៖«សម្រាប់ខ្ញុំ ផ្នែកដ៏ល្អបំផុតគឺថា យើងលែងពាក់ម៉ាស់ទៀតហើយ។ ឥឡូវនេះ ហោចណាស់មានជម្រើស ប្រសិនបើយើងចង់ការពារខ្លួនឯង យើងពាក់ម៉ាស់ទៅ។ នរណាមិនចង់ ក៏អត់បញ្ហា»។
ការបញ្ចប់បំរាមបានធ្វើឡើងនៅពេលប្រទេសដាណឺម៉ាកមានអ្នកឆ្លងកូវីដ-១៩ថ្មីចន្លោះពី៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ឬស្មើនឹង១ភាគរយនៃប្រជាជន៥.៨លាននាក់របស់ប្រទេស។
មន្ត្រីសុខាភិបាលជឿថា ចំនួនឆ្លងនេះនឹងធ្លាក់ចុះជាលំដាប់ឆាប់ៗ។ អ្នកស្រី Tyra Krause នៅវិទ្យាស្ថានសុខភាព និងស្រាវជ្រាវ SSI របស់ដាណឺម៉ាកបាននិយាយថា ៖«មានការបង្ហាញយ៉ាងខ្លាំងដែលការឆ្លងឈានដល់កម្រិតកំពូលនៅក្នុងតំបន់ដែលដឹងច្បាស់បំផុត។ ដូច្នេះវាជាពេលវេលាល្អបំផុតសម្រាប់ការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ»។
រហូតដល់ពេលនេះ ប្រជាជនដាណឺម៉ាកជាង៦០%បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៣ ដែលបានមួយខែមុននៃកាលវិភាគរបស់អាជ្ញាធរសុខាភិបាល បើប្រៀបធៀបនឹងមធ្យមភាគនៅអឺរ៉ុបស្ថិតក្រោម៤៥%។
អាជ្ញាធរបានប៉ាន់ស្មានថា ប្រជាជនដាណឺម៉ា៨០%ទទួលបានការពារពីជំងឺកូវីដ។ អ្នកឯកទេសជំងឺឆ្លង លោក Lone Simonsen នៅសាកលវិទ្យាល័យ Roskilde បាននិយាយថា ៖«ដោយវីរុសបំប្លែងខ្លួន Omicron មិនឈឺធ្ងន់ធ្ងរសម្រាប់អ្នកចាក់វ៉ាក់សាំង យើងជឿថា វាសមហេតុផលដែលត្រូវលើកបំរាម»។
សម្រាប់ជីវិតរស់នៅប្រក្រតី ប្រទេសដាណឺម៉ាកក៏សង្កត់ធ្ងន់លើការទទួលខុសត្រូវផ្ទាល់ខ្លួន។ លោក Simonsen បាននិយាយថា ៖«ដោយគ្មានប័ណ្ណកូវីដ ដូច្នេះនឹងមានការផ្លាស់ប្តូរការទទួលខុសត្រូវ»។
ដាណឺម៉ាកបានកំពុងជំរុញឲ្យធ្វើតេស្តរកកូវីដនៅតាមផ្ទះ។ អាជ្ញាធរសុខាភិបាលដាណឺម៉ាកថ្មីៗបានចេញសេចក្តីណែនាំឲ្យអ្នកដែលធ្វើតេស្តវិជ្ជមានត្រូវធ្វើចត្តាឡីស័ក៤ថ្ងៃ ខណៈអ្នកជាប់ពាក់ព័ន្ធលែងធ្វើចត្តាឡីស័កហើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


