ព័ត៌មានអន្ដរជាតិ
វិស្វករកងទ័ពជើងទឹកអាមេរិកម្នាក់ព្យាយាមលក់អាថ៌កំបាំងនុយក្លេអ៊ែរទៅប្រទេសផ្សេង
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា វិស្វករកងទ័ពជើងទឹកអាមេរិកម្នាក់បានសារភាពនៅក្នុងតុលាការកាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈថា គាត់បានព្យាយាមលក់ជារឿងសម្ងាត់អំពីនាវាមុជទឹកនុយក្លេអ៊ែរទៅឲ្យប្រទេសផ្សេងមួយ។
បុរសឈ្មោះ Jonathan Toebbe អាយុ៤៣ឆ្នាំបានសារភាពកំហុសចំពោះមុខចៅក្រម រយៈពេលជាង៤ខែ បន្ទាប់ពីត្រូវបានចាប់ខ្លួនជាមួយប្រពន្ធឈ្មោះ Diana Toebbe។ ជាថ្នូរនឹងការសារភាពកំហុស គាត់ត្រូវបានគេរំពឹងកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពី១២ឆ្នាំកន្លះទៅ១៧ឆ្នាំកន្លះ។
រហូតដល់ពេលនេះ ប្រពន្ធរបស់គាត់ដែលជាគ្រូបង្រៀនមិនមានកំហុសនៅឡើយទេ និងបានស្វែងរកការដោះលែងដើម្បីមើលថែកូនតូចពីរនាក់ ប៉ុន្តែការអង្វរដើម្បីប្តីក៏ធ្វើឲ្យនាងរងការរិះគន់ដែរ។

ឯកសារបាននិយាយថា ៖«Diana Toebbe ដែលបានដឹង និងស្ម័គ្រចិត្តចូលរួមឃុបឃិតបានទំនាក់ទំនងទិន្នន័យកំហិតទៅបុគ្គលផ្សេងដោយចេតនាដើម្បីទទួលបានផលប្រយោជន៍ពីប្រទេសបរទេស និងបានប្រព្រឹត្តអំពើហួសហេតុជាច្រើនដើម្បីឃុបឃិត»។
ទោះបីជាយ៉ាងណា ឯកសារតុលាការមិនបាននិយាយថា តើប្រទេសណាដែលប្តីប្រពន្ធនេះព្យាយាមលក់ព័ត៌មានឲ្យ។ ឯកសារគ្រាន់តែបញ្ជាក់ថា ជាប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលប្រើភាសាចម្បងមិនមែនជាភាសាអង់គ្លេស។
នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកបានស្ថិតនៅចំកណ្តាលនៃវិបត្តិការទូតក្តៅគគុកកាលពីខែកញ្ញា ឆ្នាំមុន នៅពេលប្រទេសអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងធំមួយជាមួយប្រទេសបារាំងដើម្បីប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា Toebbe បានធ្វើការតាំងពីឆ្នាំ២០១២ជាអ្នកឌីហ្សាញម៉ាស៊ីនរេអាក់ទ័រសម្រាប់នាវាមុជទឹកកម្រិត Virginia ដែលជានាវាមុជទឹកវាយប្រហារជំនាន់ថ្មីរបស់អាមេរិក។
ក្រសួងបាននិយាយថា ក្នុងខែមេសា ឆ្នាំ២០២០ គាត់បានបញ្ជូនកញ្ចប់ទៅប្រទេសមួយជាមួយសំណុំឯកសារដើម និងគោលការណ៍សម្រាប់ការបង្កើតទំនាក់ទំនងតាមរយៈអាសយដ្ឋានត្រឡប់មកវិញនៅ Pittsburgh ក្នុងរដ្ឋ Pennsylvania។ កញ្ចប់នោះមាន “គំរូនៃទិន្នន័យដែលបានដាក់កំហិត និងសេចក្តីណែនាំសម្រាប់បង្កើតទំនាក់ទំនងសម្ងាត់ដើម្បីទិញទិន្នន័យកំហិតបន្ថែម»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ