ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឲ្យ អាមេរិក ឈប់បញ្ឆេះកំហឹងយោធា ហើយដោះស្រាយជម្លោះផ្ទៃក្នុង អ៊ុយក្រែន
ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនផ្តោតលើដំណោះស្រាយការទូតនៃជម្លោះផ្ទៃក្នុងអ៊ុយក្រែនជាជាងការបញ្ឆេះ “កំហឹងយោធា” ជុំវិញសកម្មភាពយោធារបស់រុស្ស៊ីមកលើអ៊ុយក្រែន ។

វាកើតឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price ដែលក្នុងនោះលោកបានអះអាងថា អាមេរិកមានការព្រួយបារម្ភចំពោះការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលរហូតមកដល់ពេលនេះហាក់ដូចជាមិនបានថយចុះនោះទេ និងបានចោទប្រកាន់រុស្ស៊ីពីបទដាក់ពង្រាយទាហាន ៧,០០០ នាក់បន្ថែមទៀតនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ។
ស្ថានទូតបានសរសេរនៅលើទំព័រ Facebook របស់ខ្លួនថា “យើងជំរុញឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ឈប់ការបញ្ឆេះកំហឹងយោធានិយមរបស់អ្នកកាសែត ហើយផ្តោតលើបញ្ហាសំខាន់ៗនៃការដោះស្រាយការទូតនៃជម្លោះផ្ទៃក្នុងអ៊ុយក្រែន” ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសលោកខាងលិច និងអ៊ុយក្រែនបានចោទប្រកាន់រុស្សីពីការបង្កើតកងទ័ពនៅជិតព្រំដែនអ៊ុយក្រែនសម្រាប់រៀបចំសកម្មភាពយោធាណាមួយមកលើរដ្ឋជាអតីតសហភាពសូវៀតមួយនេះ ។
ប៉ុន្តែទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនគំរាមកំហែងដល់នរណាម្នាក់ឡើយ ហើយក្នុងពេលជាមួយគ្នានេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី ដែលរុស្ស៊ីចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ខណៈទីក្រុងមូស្គូក៏បាននិយាយផងដែរថា រុស្ស៊ីមានសិទ្ធិចល័តកងទ័ពនៅក្នុងទឹកដីជាតិរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ីបន្ថែមកងទ័ព ៧ពាន់នាក់ទៀតទៅជិតព្រំដែនអ៊ុយក្រែន ផ្ទុយពីការអះអាងរបស់ ពូទីន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


