ព័ត៌មានអន្ដរជាតិ
ក្នុងគ្រាដ៏លំបាក ការគាំទ្រលោក Zelensky ពីពលរដ្ឋអ៊ុយក្រែនកើនដល់ជាង៩០%
ជាង៩០%នៃប្រជាជនអ៊ុយក្រែនដែលត្រូវបានធ្វើការស្ទង់មតិកាលពីចុងសប្តាហ៍កន្លងទៅបាននិយាយថា ពួកគេគាំទ្រលោកប្រធានាធិបតី Zelensky ដែលចំនួននេះបានកើនឡើងកាលពីខែធ្នូ ឆ្នាំ២០២១រហូតដល់ទៅ៣ដង។
យោងតាមការស្ទង់មតិ ដែលរៀបចំឡើងដោយ Rating Sociological បានបង្ហាញថា ប្រជាជន៩១%បានគាំទ្រលោក ហើយមានតែ៦%ប៉ុំណ្ណោះមិនគាំទ្រ និង៣%មិនសម្រេចចិត្តគាំទ្រ ឬអត់។

ចំណែកនៅក្រៅប្រទេសអ៊ុយក្រែនចំនួន២ពាន់នាក់ក៏ត្រូវបានធ្វើការស្ទង់មតិដែរ ប៉ុន្តែប្រជាជននៅតំបន់គ្រប់គ្រងដោយរុស្ស៊ី Crimea និងតំបន់ផ្តាច់ខ្លួនគ្រប់គ្រងដោយពួកឧទ្ទាមក្នុងភាគខាងកើតប្រទេសអ៊ុយក្រែនមិនត្រូវបានដាក់បញ្ចូលក្នុងការស្ទង់មតិនេះទេ។
នៅពេលសួរសំនួរអំពីឱកាសដែលអ៊ុយក្រែនអាចមានលទ្ធផលទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីទេ? អ្នកឆ្លើយ៧០%បាននិយាយថា ពួកគេជឿថា អ៊ុយក្រែនពិតជាអាច។
លើសពីនេះទៀត ការគាំទ្រដល់កម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានកើនឡើងគួរឲ្យកត់សំគាល់ដែរ តាំងពីមុនពេលសង្គ្រាមបានផ្ទុះឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ