ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ផ្លោងលើមូលដ្ឋានយោធា សម្លាប់ទាហានអ៊ុយក្រែន ៧០នាក់
ក្រុមមន្ត្រីអ៊ុយក្រែនទើបតែបានបញ្ជាក់ថា ទាហានយ៉ាងតិច ៧០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយការបាញ់ផ្លោងរបស់រុស្ស៊ី លើមូលដ្ឋានយោធារបស់ពួកគេកាលពីថ្ងៃអាទិត្យទី២៧ខែកុម្ភៈ។

ការវាយប្រហារនេះ កើតឡើងនៅទីក្រុង Okhtyrka ក្នុងតំបន់ Sumy ដែលបច្ចុប្បន្នស្ថិតនៅក្រោមការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី។ កាលពីថ្ងៃចន្ទ ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់នៅតែរុះរើគំនរបាក់បែក ដោយព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត។
សភាអ៊ុយក្រែនទើបតែបានបង្ហោះសារគោរពវិញ្ញាណក្ខន្ធទាហានដោយនិយាយថា “សូមគោរពចំពោះវីរបុរសអ៊ុយក្រែន”។ សភានិយាយថា ពួកគេត្រូវបានសម្លាប់ដោយមីស៊ីល Grad ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អូស្រ្តាលី ផ្តល់ជំនួយជាអាវុធស្មើនឹងទឹកប្រាក់ ៥០លានដុល្លារអាមេរិក ដល់ អ៊ុយក្រែន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


