ព័ត៌មានអន្ដរជាតិ
លោក ពូទីន ជួបនារីបម្រើការលើយន្តហោះ២០នាក់ ខណៈសង្គ្រាមកំពុងផ្ទុះ
ស្របពេលដែលសង្រ្គាមកំពុងផ្ទុះឡើងនៅប្រទេសអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយបុគ្គលិកមកពីក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Aeroflot។

នៅក្នុងជំនួបដែលផ្សាយតាមទូរទស្សន៍រដ្ឋ លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីនឹងចាត់ទុកថា ប្រទេសណាដែលដាក់តំបន់គ្មានការហោះហើរលើអ៊ុយក្រែន ប្រទេសនោះគឺបានប្រព្រឹត្តទង្វើសង្រ្គាម។
អង្គុយជុំវិញតុដែលមានស្ត្រីប្រហែល២០នាក់ រូបភាពនេះគឺខុសពីរូបថតថ្មីៗរបស់លោក ពូទីន ដែលអង្គុយប្រជុំនៅតុវែងមួយ មានគម្លាតច្រើនម៉ែត្រពីមេទ័ពជិតស្និទ្ធបំផុតរបស់គាត់។

ជំនួបនេះបានកើតឡើង ចំពេលដែលក្រុមហ៊ុនអាកាសចរណ៍ Aeroflot និយាយថា ខ្លួនបានលុបចោលជើងហោះហើរអន្តរជាតិទាំងអស់ លើកលែងតែទៅ និងមកពីប្រទេសបេឡារុស ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីត្រូវបានហាមឃាត់ពីដែនអាកាសរបស់ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មដោយសារការវាយលុកប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បទឈប់បាញ់ចាប់ផ្តើមមិនដល់៣០នាទីផង ស្រាប់តែរុស្ស៊ីបាញ់សន្ធាប់ ហើយមានការផ្ទុះអគារ កប់មនុស្ស២០០នាក់ទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


