ព័ត៌មានអន្ដរជាតិ
ចិន បញ្ជាក់ជំហររបស់ខ្លួន ក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមទូរសព្ទកាលពីថ្ងៃសៅរ៍ទី០៥ខែមីនា។

ខណៈដែល Blinken លើកឡើងថា ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យប្រទេសជាច្រើនទៀតដាក់ទណ្ឌកម្មរុស្ស៊ី សម្រាប់ការវាយលុកយោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន លោក Wang បានព្រមានប្រឆាំងនឹងការប៉ុនប៉ងណាមួយដែលធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។
យោងតាមក្រសួងការបរទេសអាមេរិក, លោក Blinken បានប្រាប់លោក Wang ថា “ពិភពលោកកំពុងឃ្លាំមើលដើម្បីសង្កេតថាតើ ប្រទេសណាខ្លះក្រោកឈរឡើងដើម្បីគោលការណ៍ជាមូលដ្ឋាននៃសេរីភាព ការប្តេជ្ញាចិត្តដោយខ្លួនឯង និងអធិបតេយ្យភាព ហើយថាពិភពលោកកំពុងធ្វើសកម្មភាពដោយឯកច្ឆន្ទដើម្បីបដិសេធ ហើយឆ្លើយតបនឹងការវាយលុករបស់រុស្ស៊ី ដោយធានាឲ្យទីក្រុងមូស្គូ ទទួលខុសត្រូវ”។

ការសន្ទនានេះបានកើតឡើងអំឡុងពេល លោក Blinken ធ្វើដំណើរទៅកាន់អឺរ៉ុបខាងកើត ក្នុងបំណងបង្ហាញពីការរួបរួមរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ និងសហភាពអឺរ៉ុប។
ចិននិយាយថា តាំងពីជម្លោះកើតឡើងដំបូង ចិនបានទទូចឲ្យរុស្ស៊ី និងអ៊ុយក្រែនដោះស្រាយគ្នានៅតុចរចា ហើយជំហរនោះនៅតែមិនផ្លាស់ប្តូរឡើយ។ ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង និងការដោះស្រាយនយោបាយ។

លោក Wang ក៏បានប្រាប់លោក Blinken ផងដែរថា សហរដ្ឋអាមេរិក អង្គការណាតូ សហភាពអឺរ៉ុប និងរុស្ស៊ី ចាំបាច់ត្រូវធ្វើការសន្ទនាដោយស្មើភាពគ្នា ជាពិសេសទាក់ទងនឹងការពង្រីកក្រោយសង្គ្រាមត្រជាក់របស់ណាតូ ទៅក្នុងបណ្តាអតីតរដ្ឋនៃកិច្ចព្រមព្រៀងទីក្រុង វ៉ាសូវី ដែលទីក្រុងមូស្គូចាត់ទុកថា ជាការគំរាមកំហែងផ្នែកសន្តិសុខដែលមិនអាចទទួលយកបាន។
ក្រសួងការបរទេសចិនបានបញ្ជាក់ថា “ទីក្រុងប៉េកាំង ប្រឆាំងនឹងសកម្មភាពណាដែលមិនអំណោយផលដល់ការលើកកម្ពស់ដំណោះស្រាយការទូត ប៉ុន្តែជំនួសមកវិញនូវការបញ្ឆេះភ្លើង និងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


