ព័ត៌មានអន្ដរជាតិ
ស្ថានភាពកាន់តែវឹកវរ លោក Zelensky ស្នើបន្តច្បាប់អាជ្ញាសឹករយៈពេល ៣០ ថ្ងៃទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដាក់សេចក្ដីព្រាងច្បាប់ទៅសភា Verkhovna Rada របស់អ៊ុយក្រែនស្តីពីការបន្តច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន ។

សារព័ត៌មាន Ukrinform បានរាយការណ៍ថា ឯកសារនេះស្នើឲ្យអនុម័តក្រឹត្យប្រធានាធិបតីស្តីពីការបន្តច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែនរយៈពេល ៣០ ថ្ងៃទៀត ពោលចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចាប់ផ្តើមការលុកលុយលើអ៊ុយក្រែន ។

កងទ័ពរុស្ស៊ីបានបាញ់ផ្លោង និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ តំបន់លំនៅដ្ឋាននៃទីក្រុង និងភូមិនានារបស់អ៊ុយក្រែន ដោយប្រើប្រាស់កាំភ្លើងធំ ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត និងមីស៊ីលផ្លោងជាដើម ។
ចាប់ពីពេលនោះមក លោកប្រធានាធីបតី Zelensky បានប្រកាសថា ច្បាប់អាជ្ញាសឹកត្រូវបានណែនាំនៅទូទាំងប្រទេស ខណៈការចល័តកងទ័ពក៏បានធ្វើឡើងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Ukrinform
ចុចអាន ៖ លោក Zelensky បញ្ជាក់គោលបំណងរបស់ អ៊ុយក្រែន មុនកិច្ចប្រជុំជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


