ព័ត៌មានអន្ដរជាតិ
អាមេរិកបន្ថែមជំនួយយោធាដល់អ៊ុយក្រែនគិតជាប្រាក់ជាង១ប៊ីលានដុល្លារហើយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថា គ្រោងនឹងប្រកាសជំនួយគិតជាប្រាក់៨០០លានដុល្លារអាមេរិកបន្ថែមទៀតទៅប្រទេសអ៊ុយក្រែនដែលធ្វើឲ្យជំនួយសរុបរបស់អាមេរិកឡើងដល់ជាង១ប៊ីលានដុល្លារអាមេរិកចំពេលអ៊ុយក្រែនកំពុងមានជម្លោះជាមួយរុស្ស៊ី។
មន្ត្រីសេតវិមានមិនបញ្ចេញឈ្មោះបានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារ៍ថា ទឹកប្រាក់៨០០លានដុល្លារជាជំនួយបន្ថែមគ្រោងនឹងប្រកាសនាពេលឆាប់ៗខាងមុខដែលនឹងធ្វើឲ្យចំនួនសរុបត្រូវបានប្រកាសក្នុងមួយសប្តាហ៍កន្លងទៅឡើងដល់ជាង១ប៊ីលានដុល្លារ។

មន្ត្រីមិនបានបញ្ជាក់ពីឧបករណ៍អ្វីដែលត្រូវបានរាប់បញ្ចូលក្នុងជំនួយនាពេលខាងមុខនោះទេ។ ទោះជាយ៉ាងណា យោងតាម ក្រសួងការបរទេសអាមេរិកបានបង្ហាញថា កញ្ចប់ថវិកា២០០លានដុល្លារបានប្រកាសកាលពីថ្ងៃសៅរ៍រាប់បញ្ចូលទាំងឧបករណ៍សម្រាប់កម្លាំងទ័ពអ៊ុយក្រែនប្រឆាំងប្រឆាំងរថក្រោះ ការវាយប្រហារផ្លូវអាកាស និងការគំរាមកំហែងផ្សេងៗទៀតដែលកំពុងប្រឈម។
នៅថ្ងៃអង្គារ៍ម្សិលមិញ លោកប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ថវិការដ្ឋាភិបាលដែលមានចំនួន១.៥ទ្រីលានដុល្លារ ក្នុងនោះរាប់បញ្ចូលទាំងទឹកប្រាក់១៣.៦ប៊ីលានដុល្លារក្នុងជំនួយមនុស្សធម៌ និងសន្តិសុខសម្រាប់អ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន


