ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងអង្គការ ណាតូ ១៣ គ្រឿងធ្វើដំណើរទៅកាន់ទីក្រុង Stockholm
កាសែត Aftonbladet របស់ស៊ុយអែតរាយការណ៍ថា នាវាចម្បាំងចំនួន ១៣ គ្រឿងមកពីប្រទេសជាច្រើនរបស់អង្គការណាតូកំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Stockholm បន្ទាប់ពីការធ្វើសមយុទ្ធយោធានៅប្រទេសន័រវែស ។

ដោយដកស្រង់សម្ដីពីយោធាស៊ុយអែត, កាសែត Aftonbladet បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាចម្បាំងទាំងនោះរួមមាន នាវាអាល្លឺម៉ង់ចំនួន ៩ គ្រឿង និងនាវាចំនួន ៤ គ្រឿងមកពីប្រទេសបាល់ទិកដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Frihamnen បន្ទាប់ពីសមយុទ្ធនេះ ។
យោងតាម Aftonbladet បានឲ្យដឹងទៀតថា ការធ្វើដំណើររបស់នាវាទាំងនោះមិនមានការជាប់ទាក់ទងនឹងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែននោះទេ ។

ទន្ទឹមនោះ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ុន្តែទោះជាយ៉ាងណា រដ្ឋជាសមាជិកក៏កំពុងបង្កើនការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែនផងដែរ ។
កាលពីចុងខែមុ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសាធារណៈរដ្ឋប្រជាមានិត Donetsk (DPR) និងសាធារណៈរដ្ឋប្រជាមានិត Luhansk (LPR) បានអំពាវនាវរកជំនួយក្នុងការការពារខ្លួនប្រឆាំងនឹងកងកម្លាំងទីក្រុងកៀវ ។

រុស្សីបាននិយាយថា គោលបំណងនៃប្រតិបត្តិការពិសេសរបស់ខ្លួនគឺដើម្បីរំសាយកងទ័ពអ៊ុយក្រែន ហើយថា មានតែហេដ្ឋារចនាសម្ព័ន្ធយោធាប៉ុណ្ណោះដែលត្រូវបានតម្រង់គោលដៅ ពោលគឺប្រជាជនស៊ីវិលមិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ សមយុទ្ធ ណាតូ ភ្លាត់ស្នៀតធ្វើឲ្យកងម៉ារីន អាមេរិក ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


