ព័ត៌មានអន្ដរជាតិ
ទោះអាមេរិកនិងអង់គ្លេសផ្តល់អាវុធ តែអ៊ុយក្រែន សុំឲ្យប្រទេសអឺរ៉ុប ២ ទៀត ជួយបន្ថែម ព្រោះខ្លួនបាញ់ជិតអស់ហើយ
អាវុធដែលអ៊ុយក្រែន ត្រូវការដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី កំពុងអស់យ៉ាងឆាប់រហ័ស ហើយពេលនេះ អ៊ុយក្រែន បានអំពាវនាវឲ្យប្រទេសអឺរ៉ុប២ទៀតគឺ បារាំង និងអាល្លឺម៉ង់ បញ្ជូនអាវុធមកបន្ថែមទៀត។

តាមសេចក្តីរាយការណ៍, រដ្ឋមន្ត្រីការបរទេស Dmytro Kuleba បាននិយាយកាលពីសប្តាហ៍មុនថា យោធាមានពេលតែពីរសប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលដែលខ្លួនប្រើប្រាស់ មីស៊ីលប្រឆាំងយន្តហោះ និងប្រឆាំងរថក្រោះ អស់។
ហើយលោកបាននិយាយថា ស្ថានភាពបានប្រសើរឡើងត្រឹមតែមួយផ្នែកប៉ុណ្ណោះ បន្ទាប់ពីប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស បានបញ្ជូនអាវុធបន្ថែមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក Paul Grod ប្រធានអង្គការមិនរកប្រាក់ចំណេញ Ukrainian World Congress បានប្រាប់កាសែត The Times ថា ប្រទេសមួយចំនួនមិនបានធ្វើតាមសន្យាយោធារបស់ពួកគេទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពអ៊ុយក្រែន ក៏កំពុងប្រើប្រាស់អ្វីៗដែលរឹបអូសបាន ដូចជាយានជំនិះ សព្វាវុធនិងឧបករណ៍ផ្សេងទៀតផងដែរ ដើម្បីពង្រឹងការផ្គត់ផ្គង់របស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាត់ខ្លួន ១២ថ្ងៃហើយ ខណៈមានពាក្យចចាមអារ៉ាមខុសៗគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


