ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងមិនខ្ចីសុំ EU បញ្ចប់ការដាក់ទណ្ឌកម្មលើប្រទេសខ្លួនឡើយ
ដោយដកស្រង់សម្តីពីមន្ត្រីក្រសួងការបរទេសរុស្ស៊ី, ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា ប្រទេសរុស្ស៊ីនឹងមិនខ្ចីស្នើសុំឲ្យសហភាពអឺរ៉ុប (EU) បញ្ចប់ការដាក់ទណ្ឌកម្មនោះទេ ។

លោក Nikolai Kobrinets ប្រធាននាយកដ្ឋានសហប្រតិបត្តិការអឺរ៉ុបប្រចាំក្រសួងការបរទេសបាននិយាយថា វិមានក្រឹមឡាំងមានសមត្ថភាពគ្រប់គ្រាន់ ហើយការបញ្ចប់ទណ្ឌកម្មនឹងមិនត្រូវបានស្នើសុំទេ ។
លោក Kobrinets បាននិយាយថា “សហភាពអឺរ៉ុបមិនមែនជាមជ្ឈមណ្ឌលដាក់ទណ្ឌកម្មរបស់សាកលលោកនោះទេ” ។

ទន្ទឹមនឹងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សហភាពអឺរ៉ុបគឺជាសម្ព័ន្ធមិត្តលោកខាងលិចដ៏សំខាន់ដែលគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។
រហូតមកដល់ពេលនេះ អឺរ៉ុបបានដាក់វិធានការប្រឆាំងនឹងរុស្ស៊ី រួមទាំងការហាមប្រាមប្រតិបត្តិការរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកជាមួយធនាគារកណ្តាលរុស្ស៊ី ការដាក់ទណ្ឌកម្មបុគ្គលចំនួន ៨៧៧ នាក់ និងអង្គភាពចំនួន ២៦ និងហាមឃាត់យន្តហោះរុស្ស៊ីចេញពីដែនអាកាស និងអាកាសយានដ្ឋានទាំងអស់របស់សហភាពអឺរ៉ុបជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


