Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស អឺរ៉ុប មួយទៀតបង្កកទ្រព្យសម្បត្តិលោក Abramovich

បានផុស

នៅ

យោងតាមសារព័ត៌មាន France 24 News រាយការណ៍ថា ប្រទេសបារាំងបានរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីចំនួន ២០ ពាន់លានផោន រួមទាំងផ្ទះវីឡាមួយនៅលើទន្លេ French Riviera និងអចលនទ្រព្យចំនួន ១១ ផ្សេងទៀតដែលជាកម្មសិទ្ធិរបស់លោក Roman Abramovich ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ កោះ Jersey នៅក្នុងដែនដី Channel Islands ក៏បានបង្កកទ្រព្យសម្បត្តិ ៥ ពាន់លានផោនដែលជាកម្មសិទ្ធិរបស់ម្ចាស់ក្លឹបតោខៀ Chelsea លោក Abramovich ផងដែរ ។

មន្ត្រីច្បាប់បាននិយាយថា ប៉ូលិស Jersey ក៏បាននិងកំពុងស្វែងរកអចលនទ្រព្យបន្ថែមនៅលើកោះដែលមានទំនាក់ទំនងជាមួយមហាសេដ្ឋីរុស្ស៊ីរូបនេះផងដែរ ។

លោក Abramovich ត្រូវបានគេដាក់ឈ្មោះថាជាអ្នករស់នៅដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់កោះក្នុងឆ្នាំ ២០១៨ ។

ទន្ទឹមនោះ លោកក៏ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីខែមុនផងដែរ ដែលជាផ្នែកមួយនៃការឆ្លើយតបចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ អ៊ុយក្រែន បាញ់មីស៊ីលលើនាវាចម្បាំង រុស្ស៊ី ផ្ទុកនាវិក ៥១០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម