ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយដណ្តើមបានទីក្រុងទី១ ក្នុងការលុកលុយដំណាក់កាលថ្មី (មានវីដេអូ)
កងកម្លាំងរុស្ស៊ី បានដណ្តើមយកទីក្រុង Kreminna នៅភាគខាងកើតអ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែន បានដកថយចេញពីទីក្រុងនេះហើយ។

Kreminna ដែលមានប្រជាជនជាង ១៨ ០០០នាក់មុនសង្រ្គាមជាមួយរុស្ស៊ី បានក្លាយជាទីក្រុងដំបូងគេដែលត្រូវបានបញ្ជាក់ថា កាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីពួកគេ បើកការវាយលុកថ្មីនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។
លោក Serhiy Gaidai អភិបាលតំបន់ Luhansk បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារទី១៩ខែមេសាថា “ទីក្រុង Kreminna ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ពួកគេបានចូលទៅក្នុងទីក្រុងហើយ។ អ្នកការពាររបស់យើង ត្រូវតែដកថយ។ ពួកគេបានពង្រឹង នៅតាមទីតាំងថ្មីៗនិងបន្តប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបាននិយាយថាតើពេលណាដែលកងកម្លាំងរុស្ស៊ីដាក់ការគ្រប់គ្រងលើទីក្រុង Kreminna នោះទេ ប៉ុន្តែនិយាយថា ពួកគេបានវាយលុកពីគ្រប់ទិសទី។
លោកបន្តថា “វាមិនអាចទៅរួចទេ ក្នុងការគណនាចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនស៊ីវិល។ យើងមានស្ថិតិថា មនុស្សប្រហែល ២០០នាក់បានស្លាប់ ប៉ុន្តែការពិត អាចមានច្រើនទៀត”។

គួរបញ្ជាក់ជាថ្មីថា រុស្ស៊ី បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយបានបដិសេធ កំណត់គោលដៅលើជនស៊ីវិល។
រុស្ស៊ីបានបង្កើនការប្រយុទ្ធរបស់ខ្លួន ដើម្បីគ្រប់គ្រងតំបន់ឧស្សាហកម្មភាគខាងកើតនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ដោយវាយលុកទីក្រុង និងទីប្រជុំជននៅតាមបណ្តោយសមរភូមិជួរមុខប្រវែងរាប់រយម៉ាយល៍ ក្នុងអ្វីដែលភាគីទាំងពីរបានពិពណ៌នាថាជាដំណាក់កាលថ្មីនៃសង្រ្គាម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អតីតសមាជិកសភាអ៊ុយក្រែន សុំឲ្យលោក ពូទីន បាញ់អាវុធប្រល័យលោក លើប្រទេសរបស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


