ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់គោលដៅធំៗចំនួន ៣ សម្រាប់សង្គ្រាមដំណាក់កាលទី ២ នៅអ៊ុយក្រែន
មន្ត្រីអឺរ៉ុបបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចង់ប្រើការវាយលុកថ្មីរបស់ទីក្រុងមូស្គូនៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដើម្បីដណ្តើមយកទឹកដីបន្ថែមទៀត ក៏ដូចជាធ្វើជាឧបករណ៍សម្រាប់ការចរចានាពេលអនាគត ។

ទន្ទឹមនោះ ក្រុមមន្ត្រីអឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃអង្គារថា បន្ទាប់ពីកងកម្លាំងរុស្ស៊ីអសមត្ថភាពក្នុងការកាន់កាប់ទីក្រុងកៀវ ឥឡូវនេះវិមានក្រឹមឡាំងបានផ្លាស់ប្តូរផែនការរបស់ខ្លួនទាំងអស់ក្នុងការវាយដណ្ដើមយកតំបន់ Donbas ជំនួសវិញ ។
បើយោងតាមការចុះផ្សាយដោយកាសែត Politico បានឲ្យដឹងថា គោលដៅសំខាន់ចំនួន ២ ផ្សេងទៀតរបស់រុស្ស៊ីសម្រាប់សង្គ្រាមដំណាក់កាលទី ២ នេះគឺទី ១ ដើម្បីធ្វើជាស្ពានទៅកាន់តំបន់គ្រីមៀតាមរយៈទីក្រុង Mariupol ភាគខាងត្បូងដែលបានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍ និងការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ។

ប្រសិនបើទីក្រុង Mariupol ដែលជាទីក្រុងដ៏ធំបំផុតគ្រប់គ្រងដោយអ៊ុយក្រែននៅតំបន់ Donbas ដួលរលំនោះ វានឹងអនុញ្ញាតឲ្យកងកម្លាំងរុស្ស៊ីពីរណសិរ្សភាគខាងត្បូង និងខាងកើតភ្ជាប់ទំនាក់ទំនងសម្រាប់ការវាយលុកដ៏ធំនៅកន្លែងផ្សេងទៀត ។
ចំណែកយោងតាមកាសែត The Washington Post បានឲ្យដឹងថា គោលដៅទី ២ នោះគឺការគ្រប់គ្រងទាំងស្រុងនៃទីក្រុង Kherson ជាទីក្រុងកំពង់ផែសមុទ្រខ្មៅដែលរុស្ស៊ីវាយដណ្ដើមបានកាលពីដើមខែមីនា ដើម្បីទទួលបានការផ្គត់ផ្គង់ទឹកសាបសម្រាប់តំបន់គ្រីមៀ ។

បន្ថែមពីនេះ វានឹងអនុញ្ញាតឲ្យទីក្រុងមូស្គូស្តារប្រឡាយមេដែលធ្លាប់ផ្តល់ទឹកពីទន្លេ Dnieper របស់អ៊ុយក្រែនទៅកាន់តំបន់គ្រីមៀយ៉ាងងាយស្រួល ។
គួរបញ្ជាក់ថា ចាប់តាំងពីចុងខែមីនាមក រុស្ស៊ីបានបង្ហាញពីការផ្លាស់ប្តូរគោលដៅធ្វើសង្គ្រាមលើអ៊ុយក្រែនជាច្រើន ពោលផ្ទុយពីអ្វីដែលលោក ពូទីន ធ្លាប់បានប្រកាសពីដំបូង ខណៈដើមឡើយប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា លោកគ្រាន់តែស្វែងរកតំបន់គ្មានយោធាប៉ុណ្ណោះ ហើយមិនមែនជាការកាន់កាប់អ៊ុយក្រែននោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


