ព័ត៌មានអន្ដរជាតិ
ការជម្លៀសនៅរោងចក្រដែក Azovstal ក៏មានមេទាហានស៊ីឈ្នួលរបស់ លោក Zelensky
យោងតាមបុគ្គលិកអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា មេទាហានស៊ីឈ្នួលម្នាក់ដែលកំពុងនៅរោងចក្រដែក Azovstal អំឡុងពេលជម្លៀសគឺមានទំនាក់ទំនងជាមួយលោកប្រធានាធីបតី Volodymyr Zelensky ។

លោក Natalya Usmanova បុគ្គលិករោងចក្រដែក Azovstal ដែលបានជម្លៀសចេញបានប្រាប់អ្នកយកព័ត៌មានថា “នៅរោងចក្រមានឧត្តមសេនីយ៍ស៊ីឈ្នួលម្នាក់កំពុងអង្គុយនៅក្នុងលេនដ្ឋាន ។ គាត់ត្រូវបានតែងតាំងជាអ្នកប្រយុទ្ធនៅតំបន់ Azov ហើយគាត់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក Zelensky” ។
មនុស្ស ៤០ នាក់ រួមទាំងបុរស ១៨ នាក់ ស្ត្រី ១៤ នាក់ និងកុមារ ៨ នាក់ត្រូវបានជម្លៀសចេញពីទឹកដីនៃរោងចក្រ Azovstal ក្នុងទីក្រុង Mariupol និងតំបន់ជាប់គ្នា ដោយជិះឡានក្រុងចំនួន ៣ គ្រឿង ខណៈមនុស្ស ៤៦ នាក់ផ្សេងទៀតបានរត់គេចខ្លួនចេញពីទឹកដីដោយខ្លួនឯងកាលពីថ្ងៃមុន ។

អ្នកជម្លៀសទាំងអស់បានស្នាក់នៅក្នុងជំរុំមួយក្នុងភូមិ Bezimennoye ពោលជាកន្លែងដែលពួកគេត្រូវបានផ្តល់កន្លែងស្នាក់នៅពេលយប់ ផ្ដល់អាហារ និងជំនួយផ្នែកវេជ្ជសាស្រ្តជាដើម ហើយការជម្លៀសនោះត្រូវបានត្រួតពិនិត្យដោយតំណាងអង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមផងដែរ ។
គួររម្លឹកឡើងវិញថា នៅថ្ងៃទី ៧ ខែមីនា កងកម្លាំងនៃសាធារណរដ្ឋប្រជាមានិត Donetsk បានឡោមព័ទ្ធទីក្រុង Mariupol ហើយបានចាប់ផ្តើមយុទ្ធនាការរំដោះជនស៊ីវិល ខណៈរហូតមកដល់ពេលនេះអ្នកប្រយុទ្ធដែលនៅសល់នៃកងវរសេនាតូចជាតិនិយម Azov កំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីនៃរោងចក្រ Azovstal ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ប្រើត្រីដូហ្វីនជួយការពារមូលដ្ឋានទ័ពជើងទឹកពីការវាយប្រហាររបស់ អ៊ុយក្រែន នៅសមុទ្រខ្មៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


