ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រើត្រីដូហ្វីនជួយការពារមូលដ្ឋានទ័ពជើងទឹកពីការវាយប្រហាររបស់ អ៊ុយក្រែន នៅសមុទ្រខ្មៅ
បើយោងតាមការពិនិត្យឡើងវិញនៃរូបភាពផ្កាយរណបដោយក្រុមហ៊ុនពាណិជ្ជកម្ម Maxar និងវិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក (USNI) បានឲ្យដឹងថា រុស្ស៊ីបានដាក់ពង្រាយត្រីដូហ្វីននៅច្រកចូលកំពង់ផែសំខាន់ក្នុងសមុទ្រខ្មៅដើម្បីការពារមូលដ្ឋានទ័ពជើងទឹកពីការវាយប្រហារដែលអាចកើតមានរបស់អ៊ុយក្រែន ។

ចំណែកយោងតាមការវិភាគរូបភាពពីផ្កាយរណបដោយលោក H I Sutton អ្នកវិភាគនាវាមុជទឹកអាមេរិកបានឲ្យដឹងថា នាវាដឹកជញ្ជូនត្រីដូហ្វីនចំនួន ២ គ្រឿងត្រូវបានផ្លាស់ទៅកាន់កំពង់ផែ Sevastopol ក្នុងខែកុម្ភៈ ចំពេលដែលរុស្ស៊ីចាប់ផ្តើមការលុកលុយលើអ៊ុយក្រែន ។
លោកបាននិយាយថា ត្រីដូហ្វីនអាចនឹងមានភារកិច្ចរារាំងអ្នកមុជទឹកអ៊ុយក្រែនពីការជ្រៀតចូលកំពង់ផែពីក្រោមទឹក និងនាវាចម្បាំងនៅទីនោះ ។

ស្របពេលជាមួយគ្នានេះ នៅក្នុងអ៊ីមែលផ្ញើទៅកាន់សារព័ត៌មាន NBC News លោក Sutton បាននិយាយថា ត្រីដូហ្វីនគឺជាប្រភេទថនិកសត្វដែលត្រូវបានប្រើដើម្បីការពារមូលដ្ឋានទ័ពជើងទឹកនៅសមុទ្រខ្មៅ ហើយត្រីដូហ្វីនទាំងនេះទំនងជាប្រភេទដូចគ្នាដែលរុស្ស៊ីដាក់ពង្រាយទៅកាន់ទីក្រុង Tartus ក្នុងប្រទេសស៊ីរីកាលពីឆ្នាំ ២០១៨ ដែលពួកគេប្រើប្រាស់ដើម្បីទប់ទល់នឹងអ្នកមុជទឹករបស់សត្រូវ, រាវរកវត្ថុពីបាតសមុទ្រ និងធ្វើប្រតិបត្តិការស៊ើបការណ៍ជាដើម ។
រីឯអ្នកនាំពាក្យរបស់ក្រុមហ៊ុន Maxar ដែលផ្តល់រូបភាពផ្កាយរណបដល់ NBC បាននិយាយថា ថ្វីបើមូលដ្ឋានទ័ពជើងទឹក Sevastopol មិនមែនជាមូលដ្ឋានធំបំផុតរបស់រុស្ស៊ីនៅសមុទ្រខ្មៅក៏ដោយ ប៉ុន្តែវាមានសារសំខាន់សម្រាប់យោធាដែលមានទីតាំងនៅភាគខាងត្បូងនៃឧបទ្វីបគ្រីមៀដែលទីក្រុងមូស្គូបានបញ្ចូលក្នុងឆ្នាំ ២០១៤ ។

ទន្ទឹមនោះ មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថា គោលដៅរបស់ប្រទេសក្នុងជម្លោះពេលនេះគឺដើម្បីដណ្តើមការគ្រប់គ្រងពេញលេញនៃភាគខាងត្បូងអ៊ុយក្រែន ក៏ដូចជាភាគខាងកើតនៃតំបន់ Donbas ដើម្បីបង្កើតស្ពានដីទៅកាន់តំបន់គ្រីមៀ ។
គួរបញ្ជាក់ថា ការបង្វែរគោលដៅទៅកាន់តំបន់ភាគខាងត្បូង និងភាគខាងកើតក្នុងសង្គ្រាមដំណាក់កាលទី ២ នេះធ្វើឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបរាជ័យក្នុងការណ្ដើម និងគ្រប់គ្រងនៅជុំវិញទីក្រុងកៀវ និងតំបន់ភាគខាងជើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NBC
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


