ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងស្រីលង្កាស្នើការបោះឆ្នោតសភាមិនទុកចិត្តទម្លាក់នាយករដ្ឋមន្ត្រី
គណបក្សប្រឆាំងសំខាន់របស់ប្រទេសស្រីលង្កានៅថ្ងៃអង្គារ៍ ទី៣ ខែឧសភាបានចេញសេចក្តីប្រកាសស្វែងរកការបោះឆ្នោតមិនទុកចិត្តនៅសភាដើម្បីទម្លាក់នាយករដ្ឋមន្ត្រីលោក Mahinda Rajapaksa និងគណៈរដ្ឋមន្ត្រីរបស់លោក ព្រមទាំងបានបន្ទោសពួកគេពីការខកខាតក្នុងការបំពេញកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញដែលបានធ្វើឲ្យប្រទេសកោះមួយនេះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត។
ក្រុមមួយមកពីគណបក្សកម្លាំងប្រជាជនរួបរួម ដឹកនាំដោយលោក Sajith Premadasa បានចេញញត្តិមួយដើម្បីស្នើទៅសុំសភាឲ្យមានការបោះឆ្នោតមិនទុកចិត្តចំពោះសមាជិកសភាលោក Mahinda Yapa Abeywardena ផងដែរ។

ករណីនេះបានធ្វើឡើងចំពេលមានការតវ៉ាទូទាំងប្រទេសបានកើតមានឡើងដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Rajapaksa និងប្អូនរបស់លោកជាប្រធានាធិបតីគឺ Gotabaya Rajapaksa លាលែងពីតំណែង ដែលបាតុករឲ្យទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់។
សំឡេងបោះឆ្នោតភាគច្រើនក្នុងសមាជិកសភា២២៥រូបអាចនឹងដកលោក Rajapaksa និងគណៈរដ្ឋមន្ត្រីចេញពីអំណាច។ គណបក្សកម្លាំងប្រជាជនរួបរួមមានតែ៥៤សំឡេងប៉ុណ្ណោះ ប៉ុន្តែសង្ឃឹមទទួលបានជ័យជម្នះពីគណបក្សប្រឆាំងតូចផ្សេងៗទៀត។ គណបក្សរណសិរ្សប្រជាជនស្រីលង្កាដែលកំពុងកាន់អំណាចមានសំឡេងជិត១៥០ ប៉ុន្តែភាពខ្លាំងបានធ្លាក់ចុះដោយសារវិបត្តិសេដ្ឋកិច្ចដែលធ្វើឲ្យការបោះឆ្នោតមិនទុកអាចទៅរួច។
ការរសម្រេចចិត្តអំពីពេលដែលការបោះឆ្នោតមិនទុកចិត្តត្រូវបានគេរំពឹងថា នឹងកើតមានឡើង បន្ទាប់ពីសមាជិកសភាចាប់ផ្តើមកិច្ចប្រជុំនាថ្ងៃពុធនេះ។
គណបក្សកម្លាំងប្រជាជនរួបរួមក៏បានដាក់ញត្តិមិនទុកចិត្តមួយដែរដែលមានគោលដៅលើលោកប្រធានាធិបតី ប៉ុន្តែវានឹងមិនអាចបង្ខំឲ្យលោកចាកចេញពីអំណាចបានទេ បើទោះជាមានសំឡេងសភាភាគច្រើនប្រឆាំងលើលោកក៏ដោយ។
ស្រីលង្កាកំពុងស្ថិតនៅមាត់ជ្រោះនៃក្ស័យធន បន្ទាប់ពីមានសេចក្តីប្រកាសថ្មីរបស់ប្រទេសពីការផ្អាកទូទាត់កម្ចីបរទេសរបស់ខ្លួន។ ប្រទេសប្រឈមនឹងការសងកម្ចីបរទេសចំនួន៧ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំនេះក្នុងចំណោមកម្ចី២៥ប៊ីលានដុល្លារដែលគ្រោងសងត្រឹមឆ្នាំ២០២៦។ ស្រីលង្កាមានទុនបម្រុងបរទេសតិចជាង១ប៊ីលានដុល្លារប៉ុណ្ណោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


