ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក-រុស្ស៊ី និយាយគ្នាជាលើកដំបូង ចាប់តាំងក្រុង មូស្គូ លុកលុយអ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងប្រទេសអ៊ុយក្រែន នៅពេលលោកនិយាយតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី Sergei Shoigu កាលពីថ្ងៃសុក្រទី១៣ខែឧសភា ជាលើកដំបូងចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ចាប់តាំងពីការលុកលុយចាប់ផ្តើមកាលពីជិតបីខែមុន លោក Austin បានព្យាយាមជាច្រើនលើកច្រើនសា ដើម្បីពិភាក្សាជាមួយលោក Shoigu ប៉ុន្តែទីក្រុងមូស្គូ ហាក់ដូចមិនអើពើ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin បានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាខ្សែសង្វាក់ទំនាក់ទំនង។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការហៅទូរសព្ទដែលត្រូវបានស្នើសុំដោយលោក Austin គឺមានរយៈពេលប្រហែលមួយម៉ោង ប៉ុន្តែមិនបានដោះស្រាយបញ្ហាជាក់លាក់ណាមួយ ឬនាំឲ្យមានការផ្លាស់ប្តូរដោយផ្ទាល់ចំពោះអ្វីដែលរុស្ស៊ីកំពុងធ្វើនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានដកស្រង់សម្តីក្រសួងការពារជាតិក្រុងមូស្គូថា ការហៅទូរសព្ទនេះបានកើតឡើង តាមគំនិតផ្តួចផ្តើមរបស់ភាគីអាមេរិក។
យោងតាមសារព័ត៌មាន TASS, បញ្ហាប្រធានបទពាក់ព័ន្ធសន្តិសុខអន្តរជាតិ ត្រូវបានពិភាក្សា រួមទាំងស្ថានភាពនៅអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីការលុកលុយដែលទីក្រុងមូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស”, សហរដ្ឋអាមេរិក និងរុស្ស៊ី បានបង្កើតខ្សែទូរសព្ទបន្ទាន់មួយ ដើម្បីការពារការគណនាខុស និងការពង្រីកជម្លោះណាមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ផ្ញើសារទៅលោក ពូទីន! ណាតូ បញ្ជូនទាហានរាប់ម៉ឺននាក់ ធ្វើសមយុទ្ធបង្ហាញកម្លាំងទូទាំងទ្វីប អឺរ៉ុប
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


