ព័ត៌មានអន្ដរជាតិ
ផ្ញើសារទៅលោក ពូទីន! ណាតូ បញ្ជូនទាហានរាប់ម៉ឺននាក់ ធ្វើសមយុទ្ធបង្ហាញកម្លាំងទូទាំងទ្វីប អឺរ៉ុប (មានវីដេអូ)
ជាសារផ្ញើទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន, អង្គការណាតូ បានបង្ហាញកម្លាំងនៅក្នុងទ្វីបអឺរ៉ុប ដោយទាហានរាប់ម៉ឺននាក់មកពីប្រទេសចំនួន ១៩ បានចូលរួមក្នុងសមយុទ្ធសង្រ្គាមនៅទូទាំងទ្វីបនេះ។
សមយុទ្ធ “ឆ្លើយតបរហ័សឆ្នាំ២០២២” នៅប្រទេសម៉ាសេដូនីខាងជើង មានការចូលរួមពីទាហាន ៤៥០០ នាក់មកពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង អ៊ីតាលី និងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ហើយកំពុងប្រព្រឹត្តទៅស្របពេល មានការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។
មានសមយុទ្ធយោធាស្រដៀងគ្នានេះផ្សេងទៀត កំពុងធ្វើនៅទីតាំងចំនួនប្រាំ ក្នុងទ្វីបអឺរ៉ុបនាខែនេះ។
សមយុទ្ធ “ឆ្លើយតបរហ័ស” ត្រូវបានគេមើលឃើញមានការទម្លាក់ឆ័ត្រយោង ការវាយលុកតាមអាកាសដោយឧទ្ធម្ភាគចក្រ និងទាហានឆត្រយោងបារាំង និងអ៊ីតាលីធ្វើការ នៅតាមបញ្ជាការដ្ឋានរបស់អង់គ្លេស។
ចំណែកសមយុទ្ធ “កាំប្រមា” ក៏កំពុងធ្វើឡើងនៅព្រំដែន អេស្តូនី-ឡាតវី ក្នុងខែនេះផងដែរ ដោយមានការចូលរួមពីទាហាន ណាតូប្រមាណ ១៨ ០០០នាក់ នៅក្នុងសមយុទ្ធយោធាធំបំផុតនៅប្រទេស អេស្តូនី ដែលធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង។
ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ ទាហានមកពីប្រទេសអាល់បានី បារាំង ក្រិក អ៊ីតាលី ម៉ាសេដូនីខាងជើង ម៉ុងតេណេក្រូ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធនៅម៉ាសេដូនខាងជើង។
ប្រទេសម៉ាសេដូនខាងជើង បានចូលរួមជាផ្លូវការជាមួយអង្គការណាតូក្នុងខែមីនា ឆ្នាំ ២០២០។ ប្រទេសបាល់កង់ដ៏តូចដែលមានប្រជាជន ១.៨ លាននាក់មួយនេះ មានយោធាសកម្មប្រហែល ៨០០០ នាក់។
ឧត្តមសេនីយ៍ឯក Peter B. Andrysiak អគ្គមេបញ្ជាការរងកងទ័ពអាមេរិក បាននិយាយថា “ខ្ញុំគិតថា វាជាការបង្ហាញដ៏អស្ចារ្យនៃអ្វីដែលយើងអាចធ្វើបាន ក្នុងនាមជាសម្ព័ន្ធមិត្ត និងសមត្ថភាពរបស់យើងក្នុងអំណាចប្រយុទ្ធ ហើយវាជាការបង្ហាញអំពីល្បឿននៃប្រតិបត្តិការដ៏លឿន ប្រសិនបើមានការស្នើសុំឲ្យជួយ”។
គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីបង្ហាញពីសមត្ថភាពសម្រាប់ប្រតិបត្តិការប្រយុទ្ធលើដីគោកដ៏ធំសម្រាប់រដ្ឋជាសមាជិក និងសម្ព័ន្ធមិត្ត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


