ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ស្រីលង្កា ថ្មី ព្រមានថា រឿងកាន់តែអាក្រក់នឹងមកដល់
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កាបានប្រាប់ BBC ថា វិបត្តិសេដ្ឋកិច្ចដែលនាំមកនូវភាពវេទនា និងចលាចល នឹងកាន់តែអាក្រក់ទៅៗ នាពេលខាងមុខ។

ប្រទេសនេះ កំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងតម្លៃស្បៀងកើនឡើង ដោយប្រជាជនស្រីលង្កាខ្លះ ត្រូវបង្ខំចិត្តមិនហូបអាហារ ខណៈកំហឹងចំពោះការដោះស្រាយវិបត្តិរបស់រដ្ឋាភិបាល បានបង្កឲ្យមានបាតុកម្មហិង្សា។
លោក Ranil Wickremesinghe ត្រូវបានតែងតាំងឲ្យចូលកាន់តំណែង ក្នុងការប៉ុនប៉ងដើម្បីរារាំងបាតុកម្ម ហើយវាគឺជាអាណត្តិទីប្រាំមួយរបស់សមាជិកសភាបក្សប្រឆាំងរូបនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី។

នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ចាប់តាំងពីចូលកាន់តំណែង លោក Wickremesinghe បានប្រាប់ BBC ថា គាត់សូមធានាថា គ្រួសារនីមួយនឹងមានអាហារទទួលទាន បីពេលក្នុងមួយថ្ងៃ។
ខណៈអំពាវនាវទៅកាន់ពិភពលោកសុំជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមទៀត គាត់និយាយថា “នឹងមិនមានវិបត្តិអត់ឃ្លានទេ យើងនឹងស្វែងរកអាហារ”។

គួរបញ្ជាក់ថា លោក Wickremesinghe បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែឧសភា ប៉ុន្តែការតែងតាំងរបស់គាត់បានជួបជាមួយនឹងភាពស្រពិចស្រពិល ដោយសារតែគាត់ត្រូវបានគេមើលឃើញថា មានភាពស្និទ្ធស្នាលជាមួយគ្រួសារត្រកូល Rajapaksa។
នៅក្នុងបទសម្ភាសន៍ លោក Wickremesinghe និយាយថា គាត់យល់ពីអារម្មណ៍របស់បាតុករដែលបានអំពាវនាវឲ្យលោកប្រធានាធិបតី Rajapaksa លាលែងពីតំណែង ប៉ុន្តែរឿងនេះនឹងមិនកើតឡើងនោះទេ។ ប៉ុន្តែគាត់បន្ថែមថា គាត់នឹងផ្លាស់ប្តូរគោលនយោបាយទាំងអស់របស់រដ្ឋាភិបាល Rajapaksa៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អតីតនាយករដ្ឋមន្ត្រីស្រីលង្កា ភៀសខ្លួនទៅមូលដ្ឋានទ័ពជើងទឹក ខណៈអ្នកនយោបាយ រត់ចេញពីប្រទេស
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


