ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន មិនបានដាក់លក្ខខណ្ឌអ្វីទាំងអស់ សម្រាប់ការចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយ រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយអំពីជំហររបស់រដ្ឋាភិបាលទីក្រុង កៀវ លើដំណើរការចរចាជាមួយរុស្ស៊ី។

ក្នុងសន្និសីទសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុង Davos នៃប្រទេសស្វីស លោកបានធានាថា “យើងមិនបានដាក់លក្ខខណ្ឌជាមុននោះទេ សម្រាប់ការចាប់ផ្តើមកិច្ចចរចាការទូតជាមួយរុស្ស៊ីឡើងវិញ”។
អ្នកការទូតរូបនេះអះអាងថា វាពិតជាប៉ះពាល់ផ្លូវចិត្តសម្រាប់អ៊ុយក្រែន ក្នុងការអង្គុយនៅតុចរចាជាមួយទីក្រុងមូស្គូ ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងអារម្មណ៍របស់យើង ប្រសិនបើរឿងនេះនឹងជួយនាំមកនូវសន្តិភាព និងស្តារបូរណភាពទឹកដីរបស់ប្រទេសឡើងវិញ។

មុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បាននិយាយដែរថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីបញ្ហានៃការបញ្ឈប់អរិភាព។
ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក រុស្ស៊ីបាននិងកំពុងបន្តប្រតិបត្តិការយោធាពិសេសមួយ ដើម្បីធ្វើឲ្យអ៊ុយក្រែនលុបបំបាត់លទ្ធិណាស៊ីនិយម និងភាពគ្មានយោធា។

លោក វ្ល៉ាឌីមៀរ ពូទីន បានហៅគោលដៅរបស់ខ្លួនថាជា “ការការពារប្រជាជន ដែលរងគ្រោះក្នុងអំពើប្រល័យពូជសាសន៍ដោយទីក្រុង កៀវ អស់រយៈពេលប្រាំបីឆ្នាំ”។
យោងតាមក្រសួងការពារជាតិរុស្ស៊ី, កងកម្លាំងប្រដាប់អាវុធបានបំពេញភារកិច្ចសំខាន់ៗនៃដំណាក់កាលទីមួយរួចហើយ ដោយពួកគេបានកាត់បន្ថយសក្តានុពលប្រយុទ្ធរបស់អ៊ុយក្រែនយ៉ាងសំខាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CMIO
ចុចអាន៖ ២សំណួរ ស្ថានទូតរុស្ស៊ី ឆ្លើយច្បាស់ៗ លែងទុកឲ្យឆ្ងល់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


