ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ចំៗមូលហេតុធ្លាក់ចុះការផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា មូលហេតុធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរ Nord Stream 1 គឺដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ។

លោក Dmitry Peskov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៃបំពង់បង្ហូរប្រេងនេះត្រូវបានប៉ះពាល់ពីការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប” ។
លោក Peskov បានបញ្ជាក់ថា ឧបករណ៍ដែលប្រើដោយបំពង់បង្ហូរប្រេងត្រូវបានបញ្ជូនទៅក្រុមហ៊ុនអាល្លឺម៉ង់ដើម្បីជួសជុល ប៉ុន្តែក្រុមហ៊ុនបានបដិសេធមិនប្រគល់ពួកវាមកវិញនោះទេ ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “នេះគឺជាវិបត្តិដែលបង្កើតឡើងដោយមនុស្ស ជាពិសេសទៀតនោះគឺវាត្រូវបានបង្កើតឡើងដោយសហភាពអឺរ៉ុបផ្ទាល់តែម្ដង” ។
ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលមានការប្រកាសថ្មីៗនេះដោយក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom ថានឹងកាត់បន្ថយការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរប្រេង Nord Stream ទៅកាន់អឺរ៉ុបផងដែរ ដោយធ្វើឲ្យអ្នកទិញឧស្ម័ននៅអឺរ៉ុបមានការខឹងសម្បារយ៉ាងខ្លាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងចំនួនទាហានស៊ីឈ្នួលស្លាប់ និងកំពុងប្រយុទ្ធឲ្យ អ៊ុយក្រែន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


