ព័ត៌មានអន្ដរជាតិ
មេដឹកនាំ G7, ណាតូ នឹងជួបគ្នាសប្តាហ៍ក្រោយដើម្បីបង្កើនសម្ពាធលើរុស្ស៊ី តាមដានចិន
នៅសប្តាហ៍ក្រោយនេះ មេដឹកនាំក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងធ្វើការបន្ថែមទៀតដើម្បីបង្កើនការដាក់សម្ពាធលើប្រទេសរុស្ស៊ីជុំវិញការវាយប្រហារលើប្រទេសអ៊ុយក្រែន ហើយក៏ផ្តោតលើកង្វល់កើនឡើងពីប្រទេសចិនផងដែរ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នៅថ្ងៃសៅរ៍នឹងចាកចេញទៅជួបប្រជុំជាមួយមេដឹកនាំ G7 នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ មុនពេលបន្តដំណើរទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញដើម្បីចូលរួមកិច្ចប្រជុំណាតូកំពូល ដែលត្រូវបានគេរំពឹងថា នឹងប្រកាសផែនការថ្មីបន្ថែមទៀតសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនលើតំបន់ភាគខាងកើតអឺរ៉ុប ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងដាក់ចេញផែនការពង្រឹងសន្តិសុខអឺរ៉ុប។
មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា វាជាលើកដំបូង ដែលមានមេដឹកនាំមកពីប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និង នូវែលសេឡង់ ចូលក្នុងកិច្ចប្រជុំណាតូកំពូលដែលបង្ហាញគោលបំណងថា សង្គ្រាមនៅអ៊ុយក្រែនមិនបានធ្វើឲ្យប្រទេសលោកខាងលិចឈប់ផ្តោតលើប្រទេសចិនឡើយ។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា កិច្ចប្រជុំធ្វើនៅប្រាសាទមួយនៅភាគខាងត្បូងទីក្រុង Munich ថ្ងៃទី២៦-២៧-២៨ ខែមិថុនានេះ មេដឹកនាំ G7 ត្រូវបានគេរំពឹងថា នឹងដោះស្រាយចំពោះការអនុវត្តសេដ្ឋកិច្ចបង្ខិតបង្ខំរបស់ចិន ដែលកាន់តែកើតឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

«សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឲ្យភាពជាដៃគូរបស់យើងកាន់តែរឹងមាំជុំវិញពិភពលោក»។ មន្ត្រីបាននិយាយ និងបន្តថា «វាក៏បង្ហាញផងដែរពីរបៀបដែលអ៊ុយក្រែនមិនបានធ្វើឲ្យយើងមើលរំលងចិន»។
តាមពិតទៅ គំនិតយុទ្ធសាស្ត្រថ្មីនឹងត្រូវបានគាំទ្រដោយមេដឹកនាំណាតូនៅពេលពួកគាត់ជួបគ្នានៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ នៅថ្ងៃទី២៩-៣០ ខែមិថុនា ដែលនឹងដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយរុស្ស៊ី និងជាលើកដំបូងដោយចិន។
ប្រទេសអាល្លឺម៉ង់ បានដឹកនាំ កិច្ចប្រជុំ G7 ក្នុងឆ្នាំនេះក៏បានអញ្ជើញប្រទេស អាហ្សង់ទីន ឥណ្ឌា ឥណ្ឌូនេស៊ី សេណេហ្គាល់ និងអាហ្វ្រិកខាងត្បូងចូលរួមផងដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


