ព័ត៌មានអន្ដរជាតិ
មេដឹកនាំប្រទេសមួយនៅ អាស៊ាន បញ្ជាក់ពេលវេលាជួបទាំងលោក Putin និង Zelensky
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីដែលបច្ចុប្បន្នប្រទេសរបស់លោកធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំក្រុមប្រទេស G20 ទំនងជានឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ីនៅចុងខែនេះ ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោក Joko នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅទីក្រុងកៀវ និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សាលើកដំបូង ។
លោកស្រី Retno បាននិយាយថា ស្ថានភាពជុំវិញអ៊ុយក្រែនគឺមិនធម្មតា និងស្មុគស្មាញ ប៉ុន្តែលោក Joko បានសម្រេចយកជម្រើសនេះដើម្បីធ្វើការរួមចំណែកជំនួសឲ្យការនៅស្ងៀមសម្រាប់តំបន់អាស៊ាន ។

លោកស្រីបញ្ជាក់ថា ប្រធានាធិបតីកំពុងបង្ហាញការអាណិតអាសូរចំពោះវិបត្តិមនុស្សធម៌ ហើយនឹងព្យាយាមចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកដែលបណ្តាលមកពីសង្រ្គាម ។
គួរបញ្ជាក់ថា ប្រសិនបើរឿងនេះកើតឡើងមែននោះ លោក Joko នឹងក្លាយជាមេដឹកនាំអាស៊ីដំបូងគេដែលធ្វើទស្សនកិច្ចប្រទេសទាំងពីរ ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky ឲ្យពិភពលោកដាក់ទណ្ឌកម្ម រុស្ស៊ី ២៤ ម៉ោងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


