ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសបង្កើនវត្តមានយោធា ទូទាំងទ្វីបអឺរ៉ុប ដើម្បីទប់ទល់រុស្ស៊ី (មានវីដេអូ)
លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ខ្លួននៅទូទាំងទ្វីបអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ទីបញ្ជាការកងទ័ពអចិន្ត្រៃយ៍នឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសប៉ូឡូញ ខណៈនាវាចម្បាំងអាមេរិកថ្មីនឹងបញ្ជូនទៅកាន់ប្រទេសអេស្ប៉ាញ, យន្តហោះចម្បាំងទៅកាន់ចក្រភពអង់គ្លេស និងកងទ័ពជើងគោកទៅកាន់ប្រទេសរូម៉ានី។
លោក បៃដិន និយាយថា សហរដ្ឋអាមេរិកកំពុងបង្កើនហើយបង្ហាញថា ពេលនេះ អង្គការណាតូ ត្រូវការអ្វីៗច្រើនជាងពេលណាៗទាំងអស់។

ការប្រកាសនេះ ធ្វើឡើងចំពេលដែលមេដឹកនាំសម្ព័ន្ធភាពនេះ ជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង ម៉ាឌ្រីដ នៃប្រទេស អេស្ប៉ាញ។
លោក បៃដិន បានប្រាប់អង្គប្រជុំថា ណាតូនឹងពង្រឹងគ្រប់ទិសទី ទូទាំងដែនដី អាកាស និងសមុទ្រ។

តាមសេចក្តីប្រកាសនេះ សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានរបស់ខ្លួននៅទូទាំងទ្វីប ប៉ុន្តែជាពិសេសនៅអឺរ៉ុបខាងកើត ជាទីតាំងនៃទីស្នាក់ការអចិន្ត្រៃយ៍ថ្មីសម្រាប់កងទាហានទី៥របស់ខ្លួន។
លោក បៃដិន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្ត ក្នុងការការពារទឹកដីរបស់ខ្លួនគ្រប់ អ៊ីញ ដោយនិយាយថា “នៅពេលដែលយើងនិយាយអំពីការវាយប្រហារប្រឆាំងនឹងប្រទេសមួយ នោះគឺជាការវាយប្រហារប្រឆាំងនឹងអ្នកទាំងអស់គ្នា”។
គួរបញ្ជាក់ថា វិធានការរបស់អាមេរិករួមមាន៖
• បង្កើនកងនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកនៅក្នុងប្រទេសអេស្ប៉ាញពី ៤ ទៅ ៦
• កងពលតូចប្តូរវេនបន្ថែម នៅក្នុងប្រទេសរូម៉ានី មានអ្នកប្រយុទ្ធ ៣០០០ នាក់ និងក្រុមប្រយុទ្ធដែលមានបុគ្គលិក ២០០០ នាក់ផ្សេងទៀត
• យន្តហោះបំបាំងកាយ F-35 ចំនួនពីរគ្រឿងទៀត ទៅកាន់ចក្រភពអង់គ្លេស
• ខែលការពារដែនអាកាសបន្ថែម និងសព្វាវុធផ្សេងទៀតនៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ណាតូ មិនចាត់ទុកចិន ជាសត្រូវទេ ប៉ុន្តែបារម្ភរឿងម្យ៉ាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤៧ នាទី agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


