Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី អំពាវនាវឲ្យពិភពលោក ការពារច្បាប់អន្តរជាតិ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃពុធ ទី៦ ខែកក្កដា បានអំពាវនាវឲ្យភាគីនៅក្នុងពិភពលោក ខិតខំប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិ ខណៈពិភពលោកកំពុងធ្វើដំណើរក្នុងលក្ខណៈស្មុគស្មាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Sergei Lavrov (ឆ្វេង) និងលោក Bui Thanh Son

លោក Lavrov និយាយបែបនេះ ក្នុងកិច្ចប្រជុំជាមួយសមភាគីវៀតណាម លោក Bui Thanh Son នៅទីក្រុង ហាណូយ។

ការ​អត្ថាធិប្បាយ​របស់​លោក ​បាន​កើត​ឡើង​ខណៈ​​រុស្ស៊ី​ ត្រូវ​បាន​ប្រទេស​លោក​ខាង​លិច​ចោទ​ប្រកាន់​ថា ​បាន​បំពាន​ច្បាប់​អន្តរជាតិ​តាម​រយៈ​ការ​លុកលុយ​អ៊ុយក្រែន។

បណ្តាមេដឹកនាំសហភាពអឺរ៉ុប បានជំរុញទីក្រុងមូស្គូ ឲ្យគោរពតាមដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលប្រាប់ឲ្យរុស្ស៊ីដកខ្លួនចេញពីអ៊ុយក្រែន។

លោក Lavrov បាននិយាយក្នុងជំនួបនោះថា “វៀតណាមគឺជាដៃគូសំខាន់របស់រុស្ស៊ី ក្នុងអាស៊ាន ហើយទំនាក់ទំនងរបស់ប្រទេសទាំងពីរគឺផ្អែកលើប្រវត្តិសាស្ត្រ និងការតស៊ូរួមគ្នាដើម្បីយុត្តិធម៌”។

គួរបញ្ជាក់ថា វៀតណាម និងរុស្ស៊ី មានទំនាក់ទំនងជិតស្និទ្ធតាំងពីសម័យសូវៀត ហើយមកទល់ពេលនេះ ទីក្រុងហាណូយមិនទាន់បានថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលទីក្រុងមូស្គូហៅថាជា “ប្រតិបត្តិការពិសេស” នៅឡើយទេ។

ដំណើរទស្សនកិច្ចរបស់លោក Lavrov ទៅកាន់ទីក្រុងហាណូយ កើតឡើងស្របពេល ប្រជាជាតិទាំងពីរ ប្រារព្ធខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅសប្តាហ៍នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ១០ ថ្ងៃចុងក្រោយ រុស្ស៊ី សម្លាប់ទាហានស៊ីឈ្នួលបរទេស ១៧០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម