ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីម្នាក់ទៀតរបស់លោក Trump លាលែងពីតំណែង មុនថ្ងៃណូអែល
ប្រធានាធិបតី Donald Trump បានប្រកាសថា អគ្គមេធាវីអាមេរិកលោក William Barr នឹងលាលែងពីតំណែងមុនថ្ងៃបុណ្យណូអែល ។
អាណត្តិរបស់លោក Barr ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (DOJ) នឹងត្រូវបញ្ចប់នៅថ្ងៃទី ២០ ខែមករា នៅពេលដែលលោក Trump ចាកចេញពីតំណែង ។

ការប្រកាសពីការចាកចេញពីតំណែងនេះកើតឡើងស្របពេលមានភាពតានតឹងរវាងអ្នកទាំងពីរ បន្ទាប់ពីលោក Barr បាននិយាយថាមិនមានភ័ស្តុតាងគ្រប់គ្រាន់នៃការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកា នោះទេ ។
គាត់ត្រូវបានរិះគន់ដោយលោក Trump ចំពោះការមិនបង្ហាញជាសាធារណៈថានាយកដ្ឋានយុត្តិធម៌កំពុងស៊ើបអង្កេតកូនប្រុសរបស់លោក Joe Biden ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ។

ទន្ទឹមនោះលោក Trump បានសរសេរលើបណ្ដាញ Twitter អំពីលិខិតលាឈប់ពីតំណែងរបស់លោក Barr ដោយនិយាយថា “ទោះយ៉ាងណាទំនាក់ទំនងរបស់យើងគឺល្អណាស់គាត់បានបំពេញការងារដ៏ឆ្នើម” ។
បន្ថែមពីនេះលិខិតរបស់លោក Barr ទៅកាន់ប្រធានាធិបតីក៏បាននិយាយផងដែរថា “លោកកោតសរសើរចំពោះឱកាសក្នុងការធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (DOJ) លើការចោទប្រកាន់ការបន្លំសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ និងតើការចោទប្រកាន់ទាំងនេះនឹងត្រូវបន្តតាមរបៀបណា” ។

លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការត្រួតពិនិត្យនេះនោះទេ ហើយបានកោតសរសើរសមិទ្ធិផលរបស់លោក Trump នៅក្នុងតំណែងមុនពេលបញ្ចប់លិខិតនោះដោយនិយាយថា លោកនឹងចាកចេញពីតំណែងរបស់លោកនៅថ្ងៃទី ២៣ ខែធ្នូ ។
គួរបញ្ជាក់ថា លោក Barr ដែលមានអាយុ ៧០ ឆ្នាំក៏ធ្លាប់បម្រើការជាអគ្គរដ្ឋអាជ្ញាក្រោមការដឹកនាំរបស់ប្រធានាធិបតី George Bush នៅដើមទសវត្សឆ្នាំ ១៩៩០ ហើយបានបម្រើការងារនេះម្ដងទៀតក្រោមការដឹកនាំរបស់លោក Donald Trump នៅឆ្នាំ ២០១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ ដបវ៉ាក់សាំងកូវីដដែលចាក់ឲ្យមនុស្សដំបូងគេលើលោកនឹងយកទៅដាក់នៅសារមន្ទីរវិទ្យាសាស្រ្ត
ចុចអាន ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដនៅអាមេរិកចាប់ផ្តើមហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


