ព័ត៌មានអន្ដរជាតិ
គីឡូធ្ងន់ ៤ រូបទៀតចូលរួមប្រកួតប្រជែងស្នងតំណែងលោក Boris Johnson
បេក្ខជនចំនួន ៤ រូបទៀតមកពីគណបក្សអភិរក្សនិយមបានចូលរួមប្រកួតប្រជែងបោះឆ្នោតដើម្បីស្នងតំណែងរបស់លោក Boris Johnson ជានាយករដ្ឋមន្ត្រីអង់គ្លេស ។

កាលពីថ្ងៃសៅរ៍លេខាធិការដឹកជញ្ជូនលោក Grant Shapps, រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Nadhim Zahawi និងអតីតរដ្ឋមន្ត្រី Jeremy Hunt និងលោក Sajid Javid បានក្លាយជាសមាជិកសភាបក្សអភិរក្សចុងក្រោយគេដែលប្រកាសជាផ្លូវការសម្រាប់ការប្រកួតប្រជែងនេះ ។
លោក Shapps បានប្រាប់កាសែត Sunday Times ថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងបង្កើតថវិកាសង្គ្រោះបន្ទាន់ក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់លោក ពោលនឹងកាត់បន្ថយពន្ធសម្រាប់អ្នកដែលងាយរងគ្រោះបំផុត និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនដែលមានការប្រើប្រាស់ថាមពលខ្ពស់ ។

ដោយឡែកលោក Jeremy Hunt អតីតរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីសុខាភិបាល ដែលបានចាញ់ឆ្នោតលោក Johnson កាលពីឆ្នាំ ២០២៩ និងលោក Sajid Javid អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសុខាភិបាល បាននិយាយដូចគ្នាថា ក្នុងនាមជាមេដឹកនាំ ពួកគេនឹងកាត់បន្ថយពន្ធសាជីវកម្មដល់ ១៥ ភាគរយ ។
ទន្ទឹមនោះកាសែត Daily Mail បានរាយការណ៍នៅអាទិត្យនេះថា ចំណែករដ្ឋមន្ត្រីការបរទេសលោកស្រី Liz Truss ក៏នឹងចាប់ផ្តើមយុទ្ធនាការរបស់លោស្រីនៅថ្ងៃចន្ទ ជាមួយនឹងគោលការណ៍កាត់បន្ថយពន្ធ និងដោះស្រាយវិបត្តិតម្លៃនៃការរស់នៅជាដើម ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានបេក្ខភាពដែលជាគូប្រជែងផ្លូវការចំនួន ៨ រូបហើយ ខណៈយ៉ាងហោចណាស់ ២ នាក់ទៀតក៏រំពឹងថានឹងចូលរួមក្នុងការឈរឈ្មោះបោះឆ្នោតនេះផងដែរ ខណៈគណបក្សអភិរក្សនិយមកំពុងញាប់ដៃញាប់ជើងកំណត់ច្បាប់ និងពេលវេលាពិតប្រាកដសម្រាប់ការប្រកួតប្រជែងនៅសប្តាហ៍ក្រោយ បន្ទាប់ពីលោក Johnson ត្រូវបានបង្ខំឲ្យលាលែងពីគណបក្សដោយខ្លួនឯង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ រឿង៥យ៉ាង នាំលោក Boris Johnson ធ្លាក់ចេញពីតំណែង នាយករដ្ឋមន្ត្រី អង់គ្លេស
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


