ព័ត៌មានអន្ដរជាតិ
ពិធីបុណ្យលាគ្នាលើកចុងក្រោយរបស់លោក Abe កំពុងប្រព្រឹត្តនៅទីក្រុងតូក្យូ
ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ កំពុងតែប្រព្រឹត្តទៅនៅឯព្រះវិហារពុទ្ធសាសនា Zojoji កណ្តាលទីក្រុងតូក្យូ ។

ទន្ទឹមនោះ ពិធីលាគ្នាលើកចុងក្រោយដែលធ្វើឡើងកាលពីថ្ងៃចន្ទ និងមានការចូលរួមពីសាច់ញាតិ មិត្តភ័ក្តិ និងក្រុមការងាររបស់លោក Abe សរុបប្រហែល ២,៥០០ នាក់ក៏ត្រូវបានធ្វើឡើងនៅព្រះវិហារនេះដូចគ្នា ខណៈពិធីបុណ្យសពនៅថ្ងៃអង្គារនេះមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលបានចូលរួម ។
ស្របពេលជាមួយគ្នានេះ មនុស្សគ្រប់គ្នាដែលមានបំណងចង់ឧទ្ទិសដល់ការចងចាំរបស់អតីតនាយករដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំរូបនេះនឹងអាចធ្វើដូច្នេះនៅពេលក្រោយ ពោលនៅក្នុងពិធីលាគ្នាជាពិសេសដែលនឹងត្រូវរៀបចំនៅស្រុកកំណើតរបស់លោក Abe គឺទីក្រុង Shimonoseki ខណៈកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ។

គួររំឭកថា លោក Abe ត្រូវបានខ្មាន់កាំភ្លើងវាយប្រហារកាលពីព្រឹកថ្ងៃសុក្រក្នុងទីក្រុង Nara ភាគខាងលិចប្រទែសជប៉ុន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមដងផ្លូវ ខណៈភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Tetsuya Yamagami អាយុ ៤១ ឆ្នាំ បន្ទាប់ពីដើរចូលទៅជិតអ្នកនយោបាយពីខាងក្រោយ ហើយបានបាញ់ចំនួន ២ គ្រាប់ចំទ្រូងក្នុងចម្ងាយជាច្រើនម៉ែត្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ជនដៃដល់សារភាពទៀតថា គុំសម្លាប់លោក Abe តាំងពីមួយឆ្នាំមុនមកម្ល៉េះ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»


