ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាចក្រថៃរបួសមេបញ្ជាការភូមិភាគ និងមន្ត្រីយោធា៧នាក់
យ៉ាងហោចណាស់មន្ត្រីយោធាចំនួន ៧ នាក់ បានរងរបួសបន្ទាប់ពីម៉ាស៊ីនឧទ្ធម្ភាគចក្រមួយគ្រឿងមានបញ្ហា ទើបអាកាសយានិកបង្ខំចិត្តចុះចត នៅលើចម្ការដើមកៅស៊ូតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន ភាគខាងត្បូងនៃប្រទេសថៃជាប់នឹងប្រទេសភូមា។
បើតាមការចុះផ្សាយរបស់គេហទំព័រក្នុងស្រុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានឧទ្ធម្ភាចក្រមួយគ្រឿង លេខ ៧០០៣ បានដឹកនាំមន្ត្រីយោធា រួមជាមួយនិងមេបញ្ជាការយោធភូមិភាគទី៤ គឺលោក ក្រៀងក្រៃ សេរីរ៉ាក់ បានចេញប្រតិបត្តិការហោះហើរ ដើម្បីត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនពីខេត្តសុងខ្លាទៅកាន់ខេត្តប៉ាតានី។

គេហទំព័រដដែលបានបន្តថា លុះទៅដល់ត្រង់ចំណុច ភូមិ២ ឃុំវុាំងយ៉ៃ ស្រុកថេផា ខេត្តសុងខ្លា អ្នកបើកបរឧទ្ធម្ភាចក្របានសង្គេតឃើញថា ម៉ាសុីនហាក់មានភាពមិនប្រក្រតី ទើបបង្ខំចិត្តចុះចតពីលើចម្ការដើមកៅស៊ូតែម្តង ព្រោះមិនអាចបន្តដំណើរទៅមុខទៀតបាន។
ភ្លាមៗនោះក្រោយពីទទួលបានដំណឹង កម្លាំងយោធាខេត្តសុងខ្លាបានបញ្ជូនឧទ្ធម្ភាចក្រមួយគ្រឿងទៀត ទៅដឹកបញ្ជូនមន្ត្រីយោធាទាំងអស់និងលោកឧត្តមសេនីយ៍ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ព្រោះមនុស្សទាំងអស់សុទ្ធតែរងរបួស តែជាសំណាងល្អដោយគ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ៕

អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


