Connect with us

ព័ត៌មានអន្ដរជាតិ

រលកកម្តៅសម្លាប់មនុស្សជាង ១០០០នាក់ទូទាំងទ្វីបអឺរ៉ុប ស្របពេលភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារខ្លាំងក្លា (មានវីដេអូ)

បានផុស

នៅ

ក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសបារាំង និងអេស្ប៉ាញ បានតស៊ូទប់ទល់នឹងភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះនៅទូទាំងទ្វីបអឺរ៉ុប ខណៈសីតុណ្ហភាពក្នុងកម្រិតកំណត់ត្រា បានសម្លាប់មនុស្សជាងមួយពាន់នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យ ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសព័រទុយហ្គាល់ ក្រិក តួកគី និងក្រូអាស៊ី ហើយភ្លើងឆេះព្រៃខ្លាំងក្លា ក៏ត្រូវបានកត់ត្រារួចទៅហើយផងដែរ នៅក្នុងផ្នែកខ្លះនៃចក្រភពអង់គ្លេស មុនពេលកម្តៅឡើងដល់កម្រិតកំពូលនៅថ្ងៃចន្ទនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកស្លាប់ជាង ១០០០ នាក់ត្រូវស្លាប់ដោយសារភ្លើងឆេះព្រៃនោះទេ ប៉ុន្តែជនស៊ីវិល និងក្រុមពន្លត់អគ្គិភ័យជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា រងរបួស។

អ្នកវិទ្យាសាស្ត្រ បានស្តីបន្ទោសការស្លាប់មនុស្សរាប់រយនាក់ ដែលត្រូវបានកត់ត្រាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទៅលើការកើនឡើងនៃសីតុណ្ហភាព ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

គិតត្រឹមពេលនេះ មនុស្សចំនួន ១០០០ នាក់ ត្រូវបានសន្មតថាស្លាប់ ដោយសាររលកកម្តៅនៅក្នុងប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ។

ការស្លាប់មនុស្សប្រហែល ៤៤០ នាក់ ត្រូវបានកត់ត្រាត្រឹមមួយថ្ងៃព្រហស្បតិ៍ទី១៤ខែកក្កដា នៅពេលដែលសីតុណ្ហភាពឡើងលើស ៤០អង្សាសេនៅក្នុងតំបន់ជាច្រើន។

យោងតាមតួលេខពីវិទ្យាស្ថានសុខភាព Carlos III, គិតត្រឹមថ្ងៃសៅរ៍ មានអ្នកស្លាប់ដោយសារកម្តៅចំនួន ៣៦០ នាក់នៅក្នុងប្រទេសអេស្ប៉ាញ។

វិទ្យាស្ថាន Carlos III របស់អេស្ប៉ាញដែលកត់ត្រាការស្លាប់ទាក់ទងនឹងសីតុណ្ហភាពប្រចាំថ្ងៃបាននិយាយថា ការស្លាប់ចំនួន ២៣៧ នាក់ ត្រូវបានសន្មតថា ដោយសារសីតុណ្ហភាពខ្ពស់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកក្កដា បើធៀបនឹងការស្លាប់ទាក់ទងនឹងសីតុណ្ហភាពនៃមនុស្សចំនួន ២៥ នាក់ក្នុងរយៈពេលប្រាំថ្ងៃមុន។

មនុស្សរាប់រយនាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងប្រទេសបារាំង អេស្ប៉ាញ និងព័រទុយហ្គាល់កាលពីថ្ងៃសុក្រទី១៥ខែកក្កដា ស្របពេលមន្ត្រីនៅអឺរ៉ុប បានចេញការព្រមានអំពីសុខភាព សម្រាប់រលកកម្តៅនាប៉ុន្មានថ្ងៃខាងមុខនេះ។

ចាប់តាំងពីថ្ងៃអង្គារមក អ្នកពន្លត់អគ្គិភ័យជាង ១០០០ នាក់ បានប្រយុទ្ធដើម្បីគ្រប់គ្រងអគ្គិភ័យចំនួនពីរកន្លែង នៅភាគនិរតីប្រទេសបារាំង ដែលត្រូវបានវាយប្រហារដោយកម្តៅដ៏ក្ដៅគគុក និងខ្យល់បក់ខ្លាំង។

អាជ្ញាធរនិយាយថា អាកាសធាតុ នៅតែត្រូវបានគេរំពឹងថានឹងឡើងដល់កំពូល ៤០អង្សាសេនៅកន្លែងខ្លះ ខណៈស្រុកចំនួន៥ ត្រូវបានប្រកាសអាសន្នពណ៌ក្រហម ហើយក្រុមអ្នកពន្លត់អគ្គិភ័យជាង ១០០០ នាក់ កំពុងពន្លត់ភ្លើងឆេះព្រៃចំនួន ១៧កន្លែង។

នៅអេស្ប៉ាញ ភ្លើងឆេះព្រៃថ្មី បានផ្ទុះឡើងនៅភាគខាងត្បូងប្រទេស បន្ទាប់ពីបានឆាបឆេះនៅភាគខាងលិចកាលពីសប្តាហ៍មុន។

មនុស្សជាង ៤០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ភ្នំ Mijas ដែលជាកន្លែងពេញនិយមរបស់អ្នកទេសចរមកពីអឺរ៉ុបខាងជើង។

ទន្ទឹមនឹងនេះ គ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេលជាង ៧០ ឆ្នាំបានជះឥទ្ធិពលដល់ទន្លេ Po ដែលជាទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលី ហើយសីតុណ្ហភាព ត្រូវបានគេរំពឹងថានឹងកើនឡើងនៅសប្តាហ៍ក្រោយ។

ក្រុមមន្ត្រីមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់សុខភាពប្រជាជន និងលើប្រព័ន្ធថែទាំសុខភាព ដែលប្រឈមមុខដោយជំងឺរាតត្បាតកូវីដ-១៩ រួចទៅហើយ។ រលកកម្តៅដ៏ខ្លាំងបានលេបត្របាក់ទ្វីបនេះ ដោយមានការព្រមានថា កាន់តែអាក្រក់ទៅៗ ជាពិសេស នៅក្នុងចក្រភពអង់គ្លេស។

អ្នកព្យាករណ៍អាកាសធាតុរបស់ចក្រភពអង់គ្លេសបានចេញការព្រមាន “កម្តៅក្តៅខ្លាំង” ពណ៌ក្រហមជាលើកដំបូងរបស់ខ្លួន សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេសនៅថ្ងៃចន្ទ និងថ្ងៃអង្គារខាងមុខ។

សីតុណ្ហភាពឡើងខ្ពស់បំផុតក្នុងកំណត់ត្រា របស់ចក្រភពអង់គ្លេសគឺ ៣៨.៧ អង្សាសេ ដែលបានកត់ត្រាក្នុងទីក្រុង Cambridge នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩។

នៅប្រទេសព័រទុយហ្គាល់ សីតុណ្ហភាពឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានកត់ត្រានៅក្នុងទីក្រុងភាគខាងជើង Pinhao ដែលមាន ៤៧អង្សាសេ ពោលគឺទាបជាងកំណត់ត្រាបន្តិច។

នៅក្នុងតំបន់ Gironde នៃប្រទេសបារាំង មនុស្ស ១១ ៣០០នាក់ ត្រូវបានជម្លៀសចេញចាប់តាំងពីភ្លើងឆេះព្រៃបានផ្ទុះឡើងនៅជុំវិញទីក្រុង Dune du Pilat និង Landiras។ ផ្ទៃដីប្រមាណ ៧.៣៥០ ហិកតា ត្រូវបានដុតបំផ្លាញ។

នៅកន្លែងផ្សេងទៀតក្នុងប្រទេសអេស្ប៉ាញ ភ្លើងឆេះព្រៃដែលកំពុងឆេះនៅផ្នែកខ្លះនៃតំបន់ Extremadura មានព្រំប្រទល់ជាប់ប្រទេសព័រទុយហ្គាល់ និងតំបន់ Castille និង Leon បានបង្ខំឲ្យមានការជម្លៀសមនុស្សចេញពីភូមិតូចៗចំនួន៤បន្ថែមទៀត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម