ព័ត៌មានអន្ដរជាតិ
ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ថា ជម្លោះនៅ អ៊ុយក្រែន ត្រូវតែចប់ដើម្បីបញ្ចៀស “សង្គ្រាមនុយក្លេអ៊ែរ”
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយថា ទីក្រុងមូស្គូ ទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិច ត្រូវតែយល់ព្រមបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ដើម្បីបញ្ចៀស “សង្រ្គាមនុយក្លេអ៊ែរ” ។
លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ថា “យើងត្រូវតែបញ្ឈប់សង្គ្រាម ហើយរកដំណោះស្រាយដើម្បីឈានដល់សម្រេចកិច្ចព្រមព្រៀងបញ្ចប់ភាពរញ៉េរញ៉ៃ បញ្ចប់ប្រតិបត្តិការ និងសង្រ្គាមនៅអ៊ុយក្រែន” ។
កន្លងមកមន្ត្រីរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូនឹងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងព្រឹត្តិការណ៍ណាមួយដែលខ្លួនកំពុងប្រឈមមុខ ក៏ដូចជាការគំរាមកំហែងដែលមានស្រាប់មកលើប្រទេសរុស្ស៊ី ជាពិសេសសង្គ្រាមនៅអ៊ុយក្រែនតែម្ដង ។
ចាប់តាំងពីពេលនោះមកក្តីបារម្ភជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរបានកើនឡើង ជាពិសេសនៅដើមសង្គ្រាមអ៊ុយក្រែន បន្ទាប់ពីលោក Putin បានដាក់កងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីឲ្យមានការប្រុងប្រយ័ត្នខ្ពស់កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ពោល ៣ ថ្ងៃ បន្ទាប់ពីការបញ្ជារបស់លោកឲ្យបើកការលុកលុយលើអ៊ុយក្រែន ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក Putin ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៥ ខែហើយ ក្រោយផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងសម្លាប់សកម្មប្រយុទ្ធ អ៊ុយក្រែន ជាង ៦០០ នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


