ព័ត៌មានអន្ដរជាតិ
ទីក្រុងអ៊ូហាន បិទអាជីវកម្ម និងការដឹកជញ្ជូននានាជាថ្មី ទោះរកឃើញ កូវីដ តិចបំផុតក៏ដោយ
ទីក្រុងអ៊ូហានរបស់ប្រទេសចិនបានបញ្ជាឲ្យបិទអាជីវកម្ម និងការដឹកជញ្ជូនសាធារណៈមួយចំនួនសាជាថ្មី បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៤ ករណីនៅក្នុងទីក្រុងដែលជំងឺរាតត្បាតមួយនេះបានលេចឡើងជាលើកដំបូងកាលពីចុងឆ្នាំ ២០១៩ ។

អាជ្ញាធរស្រុក Jiangxia នៃទីក្រុងអ៊ូហានដែលមានប្រជាជនជិត ១ លាននាក់បាននិយាយនៅថ្ងៃពុធនេះថា នឹងហាមឃាត់ព្រឹត្តិការណ៍ដែលមានករប្រមូលផ្ដុំជាក្រុមធំៗ និងការទទួលទានអាហារនៅភោជនីយដ្ឋាន បិទទីផ្សារកសិកម្ម ក៏ដូចជាកន្លែងកម្សាន្តសាធារណៈមួយចំនួន និងផ្អាកសេវាកម្មរថយន្តក្រុង រួមជាមួយរថភ្លើងក្រោមដីរយៈពេល ៣ ថ្ងៃ ។
ទន្ទឹមនោះអាជ្ញាធរស្រុក Jiangxia ក៏បានជំរុញប្រជាពលរដ្ឋកុំឲ្យចាកចេញពីតំបន់ក្នុងរយៈពេល ៣ ថ្ងៃដូចគ្នា ហើយប្រាប់អ្នកធ្វើដំណើរចៀសវាងការចូលក្នុងតំបន់ហានិភ័យផងដែរ ។

ការរឹតបន្តឹងនេះកើតឡើង បន្ទាប់ពីមន្ត្រីនៅក្នុងទីក្រុងភាគកណ្តាលដែលមានប្រជាជនចំនួន ១១ លាននាក់មួយនេះបានរកឃើញការឆ្លងកូវីដចំនួន ៤ ករណី ក្នុងអំឡុងពេលការធ្វើតេស្តទ្រង់ទ្រាយធំជាប្រចាំ ។
កន្លងមកប្រទេសចិនបានដាក់គោលនយោបាយ “សូន្យកូវីដ” ដ៏តឹងរ៉ឹងបំផុត ហើយអាជ្ញាធរទូទាំងប្រទេសក៏បានអនុវត្តការបិទខ្ទប់ និងការធ្វើតេស្តទ្រង់ទ្រាយធំ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅក្នុងតំបន់ ទោះបីជារកឃើញករណីឆ្លងក្នុងកម្រិតតិចបំផុតក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


