ព័ត៌មានអន្ដរជាតិ
កងទ័ពចិន ធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ក្រោយបញ្ជូនយន្តហោះចម្បាំង ទៅឆ្វែលកោះ តៃវ៉ាន់ (មានវីដេអូ)
រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិនបានប្រកាសថា សមយុទ្ធយោធានឹងធ្វើឡើងនៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី០២ខែសីហានេះ រហូតដល់ថ្ងៃទី៦ខែសីហា ដោយការចូលរបស់កប៉ាល់ទាំងអស់ ទៅក្នុងតំបន់នឹងត្រូវហាមឃាត់។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីប្រភេទកងទ័ពណាខ្លះ ដែលនឹងចូលរួមក្នុងសមយុទ្ធនេះ និងជាសមយុទ្ធប្រភេទអ្វី គឺមិនត្រូវបានបញ្ជាក់នោះទេ។
សមយុទ្ធនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង ខណៈមានរបាយការណ៍បង្ហាញថា គណៈប្រតិភូអាមេរិកដែលដឹកនាំដោយប្រធានសភាលោកស្រី Nancy Pelosi អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអាស៊ី។
ហើយសមយុទ្ធនេះ ក៏កើតឡើងផងដែរបន្ទាប់ពីយន្តហោះចម្បាំងរបស់ចិនជាច្រើនគ្រឿង បានហោះឆ្វែលនៅជិតខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ដ៏រសើប។

នាវាចម្បាំង និងយន្តហោះរបស់ចិន ត្រូវបានបញ្ជូនទៅកៀក ខ្សែបន្ទាត់កណ្តាល កាលពីព្រឹកថ្ងៃអង្គារនេះ ដែលជាសកម្មភាពមិនធម្មតាមួយ។
ជាធម្មតា យន្តហោះរបស់ភាគីទាំងពីរ មិនដែលឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនេះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ


