Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ចង់ជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីចិន Xi Jinping

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា លោកចង់ជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping ស្តីពីជម្លោះដែលកំពុងបន្តអូសបន្លាយពេលនៅអ៊ុយក្រែន ។

លោក Zelensky បានប្រាប់កាសែត South China Morning Post ថា “ខ្ញុំចង់និយាយដោយផ្ទាល់ជាមួយលោក Xi ព្រោះខ្ញុំធ្លាប់បានសន្ទនាជាមួយប្រធានាធិបតីចិនម្ដងរួចមកហើយកាលពីមួយឆ្នាំមុន” ។

លោកប្រធានាធិបតីបញ្ជាក់ថា “ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំផ្ទុះឡើងកាលពីខែកុម្ភៈមក យើងបានស្នើមន្ត្រីនានដើម្បីសន្ទនា ប៉ុន្តែយើងមិនបានទទួលការពិភាក្សាណាមួយពីភាគីចិននោះទេ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំជឿថា យើងមានសង្ឃឹមខ្ពស់ ចិននឹងទទួលយកសំណើនេះ” ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ខណៈប្រទេសលោកខាងលិចជាច្រើន និងសម្ព័ន្ធមិត្តរបស់ពួកគេមួយចំនួនបានថ្កោលទោសទង្វើនេះ ដោយហៅវាថាជាសង្គ្រាមលុកលុយ ហើយបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ីផងដែរ ។

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ចិនក៏ដូចប្រទេសអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនជាច្រើនទៀតបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មនេះឡើយ ។ ជាងនេះទៅទៀត រុស្ស៊ីបានបង្កើនការនាំចេញប្រេងរបស់ខ្លួនទៅកាន់ប្រទេសចិនយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមលុកលុយនោះមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចិន បិទនាំចេញ-នាំចូលទំនិញ តៃវ៉ាន់ ២ ពាន់មុខបន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម