ព័ត៌មានអន្ដរជាតិ
អ្នកការទូតកំពូលរបស់អាមេរិក និងប្រទេស ២ ផ្សេងទៀត ជំរុញឲ្យ ចិន បញ្ចប់សមយុទ្ធយោធា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងសមភាគីជប៉ុន និងអូស្ត្រាលី នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន បានអំពាវនាវឲ្យចិនបញ្ឈប់ការធ្វើសមយុទ្ធយោធា។
នៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃសុក្រថា “ពួកគេបានថ្កោលទោសការបាញ់មីស៊ីលផ្លោងរបស់ PRC ខណៈរដ្ឋាភិបាលជប៉ុនបានរាយការណ៍ថា ៥ គ្រាប់បានចុះចតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។ ចំណែកលោក Blinken និងរដ្ឋមន្ត្រីការបរទេសបានជំរុញឲ្យ PRC បញ្ឈប់ជាបន្ទាន់ នូវសមយុទ្ធយោធានេះ ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសលោក Blinken រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Penny Wong និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa ក៏បាននិយាយផងដែរថា “មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយចិនតែមួយដែលអាចអនុវត្តបាន និងគោលជំហរលើតៃវ៉ាន់របស់អូស្ត្រាលី ជប៉ុន ឬសហរដ្ឋអាមេរិក។”
គួរបញ្ជាក់ដែរថា ប្រទេសចិនបានចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅច្រកសមុទ្រតៃវ៉ាន់ភាគខាងកើត ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក្នុងសប្ដាហ៍នេះ។ ខណៈលោកស្រី Pelosi បានព្រងើយកន្តើយនឹងការព្រមានម្ដងហើយម្ដងទៀត របស់ទីក្រុងប៉េកាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន លុបចោលជំនួបជាមួយមន្ត្រីការពារជាតិ អាមេរិក ដោយសារលោកស្រី Pelosi
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


