Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើ ហ្គាហ្សា

បានផុស

នៅ

ជនជាតិ​ប៉ាឡេស្ទីនរហូតដល់ទៅ​២៤​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ ជ្រោយហ្គាហ្សា​ ដែល​ជាកន្លែងយោធា​អ៊ីស្រាអែល​ កំពុង​តម្រង់​គោលដៅ​លើ​សមាជិក​ក្រុម​ជីហាដឥស្លាម​ប៉ាឡេស្ទីន (PIJ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន, កុមារចំនួន៦នាក់ និងអ្នកប្រយុទ្ធ PIJ ជាច្រើននាក់ រួមទាំងមេដឹកនាំ Tayseer Jabari ផងដែរ គឺស្ថិតក្នុងចំណោមអ្នកស្លាប់។

គ្រាប់​រ៉ុកកែត និង​កាំភ្លើងត្បាល់​ប៉ាឡេស្ទីន​ប្រមាណ ៣០០ គ្រាប់ ​ត្រូវ​បាន​បាញ់ស្រោច​លើទឹកដី​អ៊ីស្រាអែល​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ហើយអ៊ីស្រាអែលនិយាយថា ខ្លួនចាប់ផ្តើមប្រតិបត្តិការនេះ ដោយសារតែការគំរាមកំហែងពី PIJ។

អំពើហិង្សាចុងក្រោយបំផុតនេះ គឺមានលក្ខណៈធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងហ្គាហ្សា ចាប់តាំងពីជម្លោះរយៈពេល ១១ ថ្ងៃក្នុងខែឧសភា ឆ្នាំ ២០២១ ដែលបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនជាង ២០០ នាក់ និងជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ស្លាប់។

យោធាអ៊ីស្រាអែល ព្រមានថា ប្រតិបត្តិការចុងក្រោយនេះ ដែលដាក់ឈ្មោះថា Breaking Dawn អាចមានរយៈពេលមួយសប្តាហ៍។

ស៊ីរ៉ែន​ព្រមាន​មីស៊ីល ​បាន​បន្លឺឡើង​ក្នុង​ទីប្រជុំជន​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សៅរ៍ទី០៦ខែសីហា ចំពេល​មាន​របាយការណ៍​បន្ថែម​ទៀត ​អំពី​ការ​វាយប្រហារ​តាម​អាកាស​នៅ​ហ្គាហ្សា។

ក្រសួងសុខាភិបាលរបស់ហ្គាហ្សា បានស្តីបន្ទោស ការលុកលុយរបស់អ៊ីស្រាអែល ចំពោះការស្លាប់ជនជាតិប៉ាឡេស្ទីន និងការរបួសមនុស្ស២០៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធដ៏ធំបំផុតនៅក្នុងតំបន់ និងមានមនោគមវិជ្ជាស្រដៀងនឹងក្រុមជីហាដឥស្លាម ហាក់បីដូចជាមិនទាន់បាញ់មីស៊ីលចេញពីឃ្លាំងអាវុធដ៏ធំរបស់ខ្លួននោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្ងាត់ៗ ប៉ាឡេស្ទីន បាញ់រ៉ុកកែតជាង ១០០ គ្រាប់ទៅ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម