ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ កាន់តែរើសអើងពលករចំណាកស្រុកមីយ៉ាន់ម៉ា ដល់ថ្នាក់អ្នកខ្លះហ៊ានប្រមាថអាយុជីវិត
បន្ទាប់ពីការផ្ទុះករណីឆ្លងជំងឺកូវីដ១៩ក្នុងចំណោមពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា មានជនជាតិថៃម្នាក់បាន comment នៅលើ YouTube ថា “នៅទីណាក៏ដោយ បើអ្នកឃើញជនជាតិមីយ៉ាន់ម៉ា បាញ់សម្លាប់ពួកគេទៅ”។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។

ការផ្ទុះករណីឆ្លងក្នុងសហគមន៍ដែលត្រូវបានគេរកឃើញដំបូងនៅផ្សារអាហារសមុទ្រក្បែរទីក្រុងបាងកកបានបញ្ឆេះឲ្យមានការរើសអើងនិងពាក្យសម្តីស្អប់ខ្ពើមតាមបណ្តាញអ៊ីនធើណិតក៏ដូចជាសំណួរទាក់ទងនឹងទង្វើរបស់ពលករចំណាកស្រុករាប់លាននាក់ផងដែរ។
លោក Sompong Srakaew នៃបណ្តាញការពារការងារដែលជាអង្គការថៃកំពុងជួយពលករចំណាកស្រុកបាននិយាយថា “ប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវបានគេចាត់ទុកថាជាអ្នកធ្វើឲ្យរីករាលដាលនៃជំងឺកូវីដ១៩ប៉ុន្តែតាមពិតវីរុសនេះឆ្លងមិនរើសមុខនោះទេ”។
លោកបាននិយាយថា ក្រៅពីអារម្មណ៍ប្រឆាំង ពលករមកពីប្រទេសមីយ៉ាន់ម៉ាក៏កំពុងត្រូវបានរារាំងមិនឲ្យជិះឡានក្រុង ឡានតាក់ស៊ី ម៉ូតូឌុបនិងចូលការិយាល័យផងដែរ។

ការ comment ដ៏ខ្លាំងក្លាមួយទៀតលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានមើលឃើញដោយ Reuters បានអំពាវនាវកុំឲ្យព្យាបាលពលករចំណាកស្រុកដែលឆ្លងមេរោគនេះឲ្យសោះនិងត្រូវដាក់ទណ្ឌកម្មចំពោះអ្នកដែលបាននាំពួកគេចូលក្នុងប្រទេស។
ក្រុមអ្នកឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយសង្គមឯករាជ្យដើម្បីសន្តិភាពបាននិយាយថា ខ្លួនបានរកឃើញថាមានមតិរាប់រយត្រូវបានចាត់ថ្នាក់ថាជាការនិយាយស្អប់ខ្ពើមនៅលើ YouTube, Facebook និង Twitter។
លោក Saijai Liangpunsakul មកពីក្រុមនេះបាននិយាយថា “Comment ទាំងនោះរួមមានភាសាប្រកាន់ជាតិសាសន៍ដែលមានគោលបំណងបង្កឲ្យមានការរើសអើងនិងការជំរុញអារម្មណ៍ជាតិនិយមផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនអ្នកលេងបណ្តាញសង្គមទាំងអស់សុទ្ធតែបង្ហាញគំនិតអវិជ្ជមានទេ ជនជាតិថៃខ្លះក៏បានការពារពលករចំណាកស្រុកមីយ៉ាន់ម៉ាដែរ។
ការផ្ទុះជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងនៅសប្តាហ៍មុនក្នុងផ្សារបង្គាមួយនៅខេត្ត សាមុត សាខន ដែលមានចម្ងាយត្រឹមតែ៣៥គីឡូម៉ែត្រប៉ុណ្ណោះពីកណ្តាលទីក្រុង បាងកក។
ចាប់តាំងពីពេលនោះមក ការឆ្លងជិត១,៣០០ករណីដែលជាប់ទាក់ទងនឹងទីផ្សារនេះត្រូវបានគេរកឃើញខណៈពេលដែលមនុស្សរាប់ពាន់នាក់ត្រូវធ្វើចត្តាឡីស័ក។
ប្រទេសថៃមានពលករមីយ៉ាន់ម៉ាជិត១.៦លាននាក់ប៉ុន្តែតួលេខពិតប្រាកដគឺខ្ពស់ជាងនេះដោយសារតែជនអន្តោប្រវេសន៍ខុសច្បាប់។ ជនចំណាកស្រុកភាគច្រើនជាពលករឬធ្វើការនៅក្នុងឧស្សាហកម្មនានា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ
ចុចអាន៖ ថៃ ហាមពលករចំណាកស្រុកចេញពីកន្លែងមានហានិភ័យខ្ពស់ អ្នកល្មើសត្រូវមានទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


