Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ បង្ហាញខ្លួនលើកដំបូង ក្រោយព្យួរតំណែង និងមិននិយាយ​មួយម៉ាត់​ទៅកាន់អ្នកសារព័ត៌មាន

បានផុស

នៅ

លោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិ ចាប់តាំងពីលោកត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយុទ្ធ បានធ្វើជាអធិបតីក្នុងពិធីបើកការតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ ២០២២ នៅសាល Impact Challenger ក្នុងទីក្រុង Muang Thong Thani ។

ក្នុងបង្ហាញខ្លួននោះដែរ លោក ប្រាយុទ្ធ ត្រូវបានអមដំណើរដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Chaicharn Changmongkol, លោកឧត្តមសេនីយ Warakiat Rattananont លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ, លោកឧត្តមនាវីឯក Somprasong Nilsamai អគ្គមេបញ្ជាការរងកងទ័ពជើងទឹក និងឧត្តមសេនីយ៍ទោ Surachate Hakpal អគ្គស្នងការរងនគរបាលជាតិ ខណៈសន្តិសុខនៅក្នុងព្រឹត្តិការណ៍នោះមានការយាមកាមយ៉ាងតឹងរ៉ឹង ។

ទន្ទឹមនោះលោក ប្រាយុទ្ធ បានបដិសេធមិននិយាយជាមួយអ្នកសារព័ត៌មាន ដែលព្យាយាមសួរគាត់ពីរបៀបដែលគាត់កំពុងធ្វើនោះទេ ចាប់តាំងពីការព្យួរតំណែងជានាយករដ្ឋមន្ត្រីដោយតុលាការធម្មនុញ្ញកាលពីថ្ងៃពុធសប្ដាហ៍មុន ។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយតុលាការធម្មនុញ្ញ, លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ខណៈនាយក​រដ្ឋមន្ត្រី​ទី ​២ គឺ​លោក Wissanu Krea-ngam ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ រកឃើញអ្នកកើតជំងឺអុតស្វា បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម